ព័ត៌មានទាន់ហេតុការណ៍៖

វាយសម្លាប់​ស្រី្តម្នាក់រួចយកសាកពសទៅកប់រាក់ចេញដៃមកក្រៅ សមត្ថកិច្ចសង្ស័យឃាតក​ជាប្តី

ចែករំលែក៖

ខេត្តរតនគិរីៈ សាកសពស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីដោយលេចចេញដៃម្ខាងពាក់អាវដៃវែងពណ៌ខៀវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ការស្លាប់របស់ស្រី្តម្នាក់នេះមិនត្រូវបានគេដឹងថា ឃាតកជាអ្នកណា ហើយសម្លាប់ស្រ្តីរងគ្រោះយកមកកប់ចោលនៅចំណុចចម្ការកៅស៊ូនេះតាំងពីពេលណានិងដដោយសារមូលហេតុអ្វីនោះទេ ។

ទោះយ៉ាងណា នៅរសៀលថ្ងៃប្រទះ ឃើញសាកសពនេះគេឃើញកូនស្រីរបស់សពស្ត្រីវ័យចំណាស់ ឈ្មោះ ផន សោភ័ណ្ឌ អាយុ២៧ឆ្នាំ មានទីលំនៅផ្សាររាត្រី ស្ថិតក្នុងភូមិអូរកន្សែងសង្កាត់បឹ ងកន្សែង ក្រុងបានលុងបានមកដល់កន្លែងកប់សព ហើយបានរៀបរាប់ឲ្យដឹងថាសពនេះជាម្តាយរបស់ខ្លួនដែលមានឈ្មោះផន ពៅអាយុ៤៧ឆ្នាំមុខរបរលក់ដូរនៅផ្សាររាត្រី ស្នាក់នៅ ជាមួយកូនស្រី បានចេញពីផ្ទះតាំងពីម៉ោង៦ព្រលឹមថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៦ មកម្ល៉េះដើម្បីទៅមើលឡធ្យូងនៅចម្ការឆ្ងាយពីផ្ទះតែចាប់ពីពេលនោះមកពុំឃើញគាត់ត្រឡប់មកផ្ទះវិញនោះទេ។ ដោយសារបាត់ម្តាយយូរគាត់បានទៅវត្តអូរចេងស្ថិតក្នុងឃុំអូរ ចេងស្រុកកូនមុំឲ្យគ្រូទស្សន៍ទាយដើម្បីទទួលដំណឹងម្តាយនៅណា។ បន្ទាប់មកគាត់បានបន្តដំណើរជាមួយ អ្នកជិតខាងស្វែងរកម្តាយបន្តទៀត ។

កូនស្រីរូបនោះបញ្ជាក់បន្ថែមថា លុះដល់ម៉ោងជិត១ថ្ងៃ រសៀលថ្ងៃទី២៤ ធ្នូនេះគាត់ទួលដំណឹងថា ម្តាយគាត់ត្រូវគេកប់ក្នុងមួយកន្លែង នៅជាយក្រុងបានលុងស្ថិតក្នុង ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចនគរបាល និងអាវុធហត្ថចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោកជា សុភ័ក្ត្រព្រះរាជអាជ្ញារងខេត្តចុះទៅធ្វើកោសល្យវិច័យមានស្លាកស្នាមបាក់ថ្គាមខាងឆ្វេង បាក់ក បាក់ខ្ទង់ច្រមុះដោយការវាយដំនឹងដំបងឈើទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

កូនស្រីរូបនេះបានបញ្ជាក់ទៀតថា ម្តាយគាត់មានប្តីក្រោយឈ្មោះ ប៉ិល ណាងរួមរស់ជាប្តី ប្រពន្ធ៣ឆ្នាំមក ហើយដោយពុំរៀបការ ដែលជាញឹកញាប់ពួកគាត់តែងឈ្លោះគ្នាស្ទើរគ្មានលស់ថ្ងៃទេគឺផ្តើមចេញពីការប្រច័ណ្ឌហើយមុនស្លាប់ ក្នុងខ្លួនម្តាយរបស់គាត់មានជាប់លុយកាក់សន្សំមួយចំនួនមកជាមួយផង ។

ក្នុងករណីនេះសមត្ថកិច្ចធ្វើការសន្និដ្ឋានជាជំហានដំបូងថាគឺករណីឃាតកម្មកើតឡើងដោយប្តីជាអ្នកសម្លាប់ក្នុងរឿងបច័ណ្ឌ ព្រោះក្រោយកើតហេតុបុរសជាប្តីដែលគេសង្ស័យជាឃាតកនោះបានគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវនឹងតាមចាប់ជនដៃដល់ជាប្ដីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕ វុធ ឦសាន្ត

ase-2 ase ase-1


ចែករំលែក៖