ខេត្តក្រចេះ៖ យុវជនម្នាក់ត្រូវបាននគរបាលស្រុកឆ្លូងឃាត់ខ្លួនក្រោយយកកាំបិតបុ័ងតោកាប់ចំដើមទ្រូងឪពុកកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
តាមមន្ត្រីនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនលាង អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមកស្នាក់នៅលក់ដូរ និងធ្វើចម្ការនៅចំណុច កើតហេតុខាងលើ។
ជនរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានកូនបង្កើតប្រើកាំបិតបុ័ងតោកាប់ត្រូវចំពាក់ កណ្តាលដើមទ្រូងបណ្តាលឲ្យរយះប្រវែង០,៨សង់ទីម៉ែត្រ ខណៈជនរងគ្រោះកំពុងដេកថ្ងៃនៅក្នុងផ្ទះ ។
កូនប្រុសដែលកាប់ឪពុករបស់ខ្លួន ឈ្មោះ ស៊ុន សុធារ៉ា អាយុ២៤ឆ្នាំ មានទីលំ នៅភូមិ-ឃុំកើតហេតុ។ ក្រោយពេលធ្វើ សកម្មភាពជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំរីផុងឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឆ្លូងដើម្បីសាក សួរពីមូលហេតុ ។
ជនដៃដល់បាននិយាយថា មូលហេតុដែលគេកាប់ឪពុកព្រោះខឹងឪពុកស្តីបន្ទោស ឲ្យរូបគេរឿងមិនស្តាប់ដំបូន្មាន និងឪពុក ខឹងរូបគេយកម៉ាស៊ីនបូមទឹកទៅលក់។
បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាងត្រូវសមត្ថ កិច្ចបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ កោះទ្រុង