ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចមើលមុខ ជិះ​ម៉ូតូ​ទៅបុក​គូទ​រ៉ឺម៉ក​ពីក្រោយ​រងរបួស​ធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ រងរបួសធ្ងន់ នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៤និង២០នាទី នៅលើផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងខាងកើត ផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ខេត្តកំពង់ស្ពឺ បន្ទាប់ពីជិះម៉ូតូភ្លេចមើលមុខ ជ្រុលទៅបុកពីក្រោយរ៉ឺម៉ក ។

សាក្សីកន្លែងកើតហេតុអះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ បុរសរងគ្រោះ ដែលបើកបរ ខ្វះការប្រុងប្រយ័ត្ន ទៅបុកខាងក្រោយរ៉ឺម៉ក ដែលកំពុងចតចោល នៅលើថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ប្រភពបន្តថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានបុករ៉ឺម៉កពីក្រោយ ដែលកំពុងឈប់ចតនៅលើផ្លូវ មួយទំហឹង បណ្ដាលអោយអ្នកបើកម៉ូតូ រងរបួសធ្ងន់ ហើយជនរងគ្រោះ ត្រូវបាននាំយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើងទេ ក្រោយកើតហេតុ សមត្ថកិច្ច បានយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍ផ្សារកំពង់ស្ពឺ រង់ចាំការដោះស្រាយ៕

1 2


ចែករំលែក៖