ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៣ករណីផ្សេងគ្នាក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួួយប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមមុខសញ្ញាជួញដូរគ្រឿងញៀន៣ករណីផ្សេងគ្នា ស្ថិតក្នុងសង្កាត់ស្វាយប៉ាក:
ប្រភពបន្តថាករណីទី១ បង្ក្រាបនៅវេលាម៉ោង២និង៥០នាទីរសៀល ស្ថិតនៅចំណុច ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀន៣កញ្ចប់ធំ ។ ជនសង្ស័យ ឈ្មោះ ង្វៀង យាំុង ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ ឡា ហុងយាំុង ភេទប្រុស អាយុ២៦ឆ្នាំ ។
ប្រភពបន្តថា ករណីទី២ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៣និង១៥នាទី ត្រង់ចំណុច ក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអែល រតនា ភេទប្រុស អាយុ ២៥ឆ្នាំ រួម និងគ្រឿងញៀន២កញ្ជប់ ។
ដោយឡែកករណីទី៣ បង្ក្រាបនៅវេលាម៉ោង៣និង៣០នាទី ត្រង់ចំណុចក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យ៤នាក់ (ស្រីម្នាក់)៖ ១ ឈ្មោះ ហុក ឆេងពៅ ភេទប្រុស អាយុ៣៩ឆ្នាំ។ ២ ឈ្មោះ ង្វៀង គុងយិន ភេទប្រុស អាយុ៣៦ឆ្នាំ។ ៣ ឈ្មោះ អៀង អីលូ ភេទប្រុស អាយុ១៦ឆ្នាំ ។ ៤ ឈ្មោះ កែវ ស្រីពៅ អាយុ១៧ឆ្នាំ។ ដកហូតថ្នាំញៀន៥កញ្ជប់ធំ និង៩៥កញ្ជប់តូច ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងដាវសាំម៉ូរ៉ៃ២ដើម កាំបិទផ្គាក់១ដើម ព្រមទាំងសម្ភារបម្រើសកម្មភាពមួយចំនួន ។
ជនសង្ស័យបាននឹងកំពុងសាកសួរដើម្បីស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនតាមច្បាប់ ៕