ភ្នំពេញ : បុរសជនជាតិថៃម្នាក់ដេកស្លាប់លើគ្រែក្នុងបន្ទប់៣០៤ ជាន់ទី៣ ផ្ទះសំណាក់ ហែ្វរឹឡេន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ៩៩ផ្លូវលេខ១៤១ស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ Chon Laphop ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិថៃ កាន់បា៉ស្ព័រលេខ 3100500020608 មុខរបរទេសចរណ៏។
ប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុ បុរសជនជាតិថៃមានគ្នា២នាក់ បានមកជួលផ្ទះសំណាក់ ហែ្វរឹឡេ ដោយស្នាក់នៅ១បន្ទប់មានគ្រែ២ បន្ទប់លេខ៣០៤ ជាន់ទី៣ លុះមកដល់ថ្ងៃកើតហេតុខាងលើនេះជនរងគ្រោះបានដេកលើគ្រែយូរពេកដោយមិនឃើញងើប ក៏ត្រូវមិត្តភក្តិដែលជាជនជាតិថៃដែលដេកក្នុងបន្ទប់ជាមួយគ្នានោះបានដើរទៅដាស់តែមិនងើបសោះក៏បានដឹងថាបុរសរងគ្រោះបានស្លាប់បាត់ទៅហើយ ។ភ្លាមៗនោះបុរសជាជនជាតិថៃបានរត់ចុះមកក្រោមមកម្ចាស់ផ្ទះសំណាក់មិត្តភក្ត័របស់ខ្លួនបានស្លាប់បាត់ទៅហើយកក្រោយមកម្ចាស់ផ្ទះសំណាក់ខាងលើក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសលវិឆ្ច័យផងដែល
បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសល្យវិច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់ខាងលើនេះ សង្ស័យដោយសារតែ(គាំងបេះដូង) ។
បច្ចុប្បន្នសពបានទៅដំកល់នៅមុន្ទីរពេទ្យខ្មែរ សូវៀត ៕ ស រស្មី