ព័ត៌មានទាន់ហេតុការណ៍៖

ឈិន ម៉ានិច្ច ដែលមានជីវិតតស៊ូលើកពាន Cambodian Idol រដូវកាលទី២

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធី «CAMBODIAN IDOL» រដូវកាលទី២បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលបេក្ខជន-បេក្ខនារីចុងក្រោយមានចំនួន៣នាក់បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ឈិន ម៉ានិច្ចដែលគេស្គាល់ថា ជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ និងជាក្មេងស្រីដែលតស៊ូខ្លាំងក្នុងឆាកជីវិតបានសម្រេចក្តីបំណងក្នុងការលើកពានក្នុងកម្មវិធីលំដាប់ពិភពលោកនេះ។

បេក្ខជន-បេក្ខនារីដែលមានវាសនា និងសមត្ថភាពល្អឥតខ្ចោះចំនួន៣រូបត្រូវប្រកួតប្រជែងមានដូចជាកញ្ញា ហ៊ិន លីដា, លោកនួនសុធារ័ក្សនិងកញ្ញាឈិនម៉ានិច្ចទទួលបានការបោះឆ្នោតពីពីសំណាក់អ្នកគាំទ្រទៅលើទេពកោសល្យនិងសមត្ថភាពដែលខ្លួនត្រូវបញ្ចេញក្នុងវគ្គផ្ដាច់ព្រ័ត្រ។ បទចម្រៀងបីបទរបស់ឈិន ម៉ានិច្ច គឺបទ”ឈឺចាប់មួយលានដង” “ចុតហ្មាយមច្ចុរាជ” និងបទ”សើចសល់” បានអន្ទងទស្សនិកជនជាច្រើនបោះឆ្នោតឲ្យនាងរហូតដល់នាងមានឱកាសលើកពានមួយនេះ។ បោះឆ្នោតគាំទ្រក៏ព្រោះតែបេក្ខជនមកពីខេត្តកំពង់ស្ពឺមួយនេះជាបេក្ខជនដែលមានទឹកដមសំនៀងពិរោះរណ្តំចិត្ត និងអាចបត់បែនបានគ្រប់ប្រភេទបទចម្រៀង ហើយបទចម្រៀងដែលធ្វើឲ្យគេពេញចិត្តនាងខ្លាំងគឺបទចម្រៀងបែបមនោសញ្ចេតនា។

ឈិន ម៉ានិច្ច បញ្ជាក់ថា នាងជួបប្រទះអស់តួនាទីជាអ្នករ៉ាប់រងក្នុងគ្រួសារតាំងពីអាយុ១០ឆ្នាំ ក្រោយពីឪពុកម្តាយនាងចេញទៅធ្វើការនៅប្រទេសជិតខាង។ នាងមិនបានបញ្ចប់ការសិក្សាចប់បាក់ឌុបទេ។ នាងបានសម្រេចចិត្តចូលធ្វើការងាររោងចក្រដើម្បីចិញ្ចឹមគ្រួសារដែលមានបងប្អូន៣នាក់ហើយនាងជាកូនច្បង។ ដោយសារមានទឹកដមសំនៀងពិរោះនាងចាប់យកឱកាសជាអ្នកចម្រៀងតាមវង់តន្ត្រីសម័យនៅខេត្តកំពង់ស្ពឺ និងបន្តមករកប្រាក់កម្រៃនៅរាជធានីភ្នំពេញតាមរយៈអាជីពជាអ្នកចម្រៀងតាមភោជនីយដ្ឋាននាពេលរាត្រី។

ឈិន ម៉ានិច្ចទទួលបានទឹកប្រាក់ចំនួន១៥០លានរៀលពីកម្មវិធី១០០០ដុល្លារពីអគ្គនាយកក្រុមហ៊ុនហង្សមាស២០០០ដុល្លារពីម្ចាស់ឧបត្ថម្ភកម្មវិធីនិងក្លាយជាតារាចម្រៀងចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសទៀតផង។ជ័យលាភីនិងរង្វាន់នេះនឹងអាចជួយឲ្យនាងមានឱកាសជួយក្រុមគ្រួសារដែលខ្វះខាតផ្នែកជីវភាពនិងព្យាបាលជំងឺផ្ទាល់ខ្លួនបាន៕ វឌ្ឍនា

se


ចែករំលែក៖