ភ្នំពេញ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង២១ មានករណីលោតសម្លាប់ខ្លួនកើតឡើងនៅចំណុចផ្ទះលេខ២៧០ផ្លូវព្រះសីហនុ ក្រុម៣៤ភូមិ០៤សង្កាត់អូឡាំពិក ខណ្ឌចំការមន បណ្តាលអោយរងរបួសធ្ងន់។
ជនរងគ្រោះមានឈ្មោះផាន់ ផារិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះកើតហេតុខាងលើមុខរបរកម្មករសំណង់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានបុរសកម្មករសំណង់ខាងលើបានកំពុងនិយាយទួរសព្ទ័ជាមួយសង្សារ ហើយបានបបួលទៅដើរលេង ខណៈនោះបុរសខាងលើបានខឹងសង្សារអត់ដើរលេងជាមួយថ្ងៃបុណ្យណូអែល ក៏បានដាច់ចិត្តលោតសំលាប់ខ្លួនពីលើអាគារសំណង់ដែលគេកំពុងតែសាងសងពីជាន់ទី៣មកក្រោមបណ្ដោលអោយរងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ៕ ស រស្មី