ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍មនោរម្យបានឃាត់ខ្លួនបុរសសង្ស័យម្នាក់យកមកអប់រំ បន្ទាប់ពីទទួលបានពាក្យ បណ្ដឹងពីអាណាព្យាបាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា យុវជនរូបនេះឈ្មោះ ងិន ប៊ុនធឿន អាយុ៣៣ឆ្នាំ ហើយការឃាត់ខ្លួនយុវជនខាងលើនេះ ដោយតែយុវជនរូបនេះចេះតែគំរាមឪពុកម្ដាយ បងប្អូនយកលុយជារៀងរាល់ថ្ងៃ ទើបឪពុកម្ដាយដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ននគរបាលប៉ុស្តិ៍មនោរម្យកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករាចាត់ការបន្តតាមនីតីវិធី ៕ ស រស្មី