ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានសារភាពថា លោកមិនអាចទប់ទឹកភ្នែកបានឡើយ នៅក្នុងពិធីជប់លៀងចែកផ្លូវគ្នារបស់មន្ត្រីក្រោមឱវាទរបស់លោក ដែលបានអមដំណើរគ្នា រយៈពេល ៨ឆ្នាំកន្លងមក។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Axe files ដែលបានផ្សព្វផ្សាយកាលពីថ្ងៃតី២៦ ខែធ្នូ លោកអូបាម៉ាបានលើកឡើងពីទស្សនៈរបស់លោក ពេលកាន់អំណាច់រយៈពេលពីរអាណត្តិកន្លងមក។ លោក អូបាម៉ា បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រសិនបើទទួលបានការអនុញ្ញាតឲ្យប្រកួតប្រជែងបោះឆ្នោត ជាថ្មីនោះ ខ្ញុំអាចទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក» ។
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា ពលរដ្ឋអាមេរិក នៅតែអះអាងពីចក្ខុវិស័យ របស់លោកទៅនឹងការផ្លាស់ប្ដូរទៅកាន់ភាពរីកចម្រើន និងបានបញ្ជាក់ថា លោកអាចនឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៦ ប្រសិនបើរូបលោកមានសិទ្ធិឈរឈ្មោះបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន ។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្តនៅក្នុងទស្សនៈវិស័យនេះ ដោយសារតែខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចឈរឈ្មោះបោះឆ្នោតម្ដងទៀត ប៉ុន្ដែអ្វីដែលលោកបានលើកឡើងនោះមិនអាចកើតឡើងបាននោះទេ ដោយសារតែច្បាប់នៅសហរដ្ឋអាមេរិក មិនតម្រូវឲ្យប្រធានាធិបតី អាមេរិកមួយរូបកាន់តំណែងបាន ២អាណត្តិឈរឈ្មោះបោះឆ្នោតជាលើកទី២ នោះឡើយ» ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានលើកឡើងទៀតថា «ខ្ញុំដឹងថា នៅក្នុងការអភិរក្ស ដែលខ្ញុំធ្លាប់នៅជាមួយពលរដ្ឋអាមេរិកទូទាំងប្រទេស បើទោះជាមានមនុស្សមួយចំនួន មិនយល់ស្របជាមួយខ្ញុំ ពួកគេនឹងនិយាយថា ទស្សនៈវិស័យ ដែលជាទិសដៅអ្នកឆ្ពោះទៅរក គឺជាចំណុចត្រឹមត្រូវមួយ» ។
លោកអូបាម៉ា នឹងត្រូវបញ្ចាប់អាណត្តិរបស់ខ្លួននៅថ្ងៃទី២០ ខែមករា។ ក្រោយពេលចាកចេញពីសេតវិមានលោកអូបាម៉ា នឹងចំណាយពេលសម្រាកលម្ហែកាយជាមួយគ្រួសារ។ លោកបានសន្យាថា នឹងរក្សាភាពស្ងៀមស្ងាត់មួយរយៈពេល មុនពេលផ្សព្វផ្សាយសៀវភៅដំបូងដែលលោកសរសេរ ៕ ម៉ែវ សាធី