រដ្ឋាភិបាលថៃបានប្រកាសថា ប៉ូលិសថៃបានចាប់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធនឹងការវាយប្រហារចូលក្នុងប្រពន្ធកុំព្យួទ័ររដ្ឋាភិបាល ។
ការចាប់ខ្លួនខាងលើ កើតឡើងក្នុងពេលដែល មានការវាយប្រហារទៅលើបណ្តាញកុំព្យូទ័ររដ្ឋាភិបាល ដើម្បីប្រឆាំងនឹងច្បាប់ថ្មី ដែលក្រោងចេញជាធរមាន ។ច្បាប់ថ្មីនោះ កាត់បន្ថយការប្រើប្រាស់បណ្តាញអិនធឺណែត នៅក្នុងប្រទេសថៃ ។
ប៉ូលិសថៃបានឲ្យដឹងថា មនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនមានឈ្មោះថា KatdanaiKongdee ។ ជនសង្ស័យរូបនេះ អាចជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើគេហទំព័ររដ្ឋាភិបាល ធ្វើឲ្យឯកសារមួយចំនួនត្រូវបែកធ្លាយ។
ជនសង្ស័យខាងលើមានអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ ប៉ូលិសថៃ បានឲ្យដឹងថា Katdanai Kongdee ជាហែកឃឺថ្នាក់ទាបមិនម៉ែនជាអ្នកនាំមុខនោះឡើយ ។ Katdanai Kongdee បានសារភាព ធ្លាប់បានវាយប្រហារ នៅក្នុងសន្និសីទ កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក។
រដ្ឋាភិបាលថៃបានឲ្យដឹងថា ហែកឃឺ វ័យក្មេងគឺត្រូវបានគេបញ្ឆោត ឲ្យធ្វើការបែបនេះ។ ហែកឃឺខាងលើបានសារភាពថា បានប្រឆាំងទៅនឹងគម្រោងច្បាប់ថ្មីនៅក្នុងប្រទេសថៃពាក់ព័ន្ធអីនធឺណែត៕ ម៉ែវ សាធី