ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនរួមជាមួយថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បង្រ្កាបចាប់ខ្លួនបានរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ និងម៉ូតូ២គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចកំពង់ចម្លងព្រែកតាជ្រូក ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ រ៉ាង សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ទី២-ឈ្មោះ រស់ វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង និងទី៣-ឈ្មោះ លាភ ភារ៉ា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ,ទូរសព្ទ័០១គ្រឿង ម៉ាកtrue ពណ៌ខ្មៅ និងម៉ូតូ២គ្រឿង ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកកលេខ ភំ្នពេញ 1K-1088 ០១គ្រឿងទៀតម៉ាកហុងដាស្កុបពី ធុនសេ១១០ ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភំ្នពេញ 1FH-0779 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាចេញល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈល្បាតដល់ចំណុចកំពង់ចម្លងព្រែកតាជ្រូក ក៏បានប្រទះឃើញជនសង្ស័យទាំង៣កំពុងជិះម៉ូតូ២គ្រឿងបម្រុងឆ្លងទូកទៅត្រើយម្ខាង ។ ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលបានឲ្យជនសង្ស័យឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖