ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនល្មើសប្រុស ស្រី៦នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាលៈ ជនល្មើសប្រុសស្រីចំនួន៦នាក់រួមជាមួយវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាលស្រុកពញាឮ បង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញឮ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួន ទី១-ឈ្មោះ ម៉ាន គ្រីយ៉ើ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ សេង រ៉ូហា្វត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុនរបរមិនពិតប្រាកដ ទី៣-ឈ្មោះ ម៉ាន ផល្លា ភេទប្រុស អាយុ២២ឆ្នាំ ទី៤-ឈ្មោះ ម៉ាន ហាំសះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បើកបររថយន្ត ទី៥-ឈ្មោះ លី ហ្វីម៉ាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ ។ ជនល្មើសទាំង៥នាក់នេះមានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញឮ និងទី៦-ឈ្មោះ ស៊ុន សុភា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ (០១កញ្ចប់ធំ ០៤កញ្ចប់កណ្តាល ០២កញ្ចប់មធ្យម និង១១កញ្ចប់តូច) ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ,ដាវ០១ដើម និងសម្ភារៈវេចខ្ចប់គ្រឿងញៀនជាច្រើនទៀត ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញឮ មានក្រុមជនល្មើសធ្វើសកម្មភាពជួញដូរគ្រឿងញៀន សមត្ថកិច្ចនគរបាលការិយាល័យជំនាញសហការជាមួយនគរបាលស្រុកពញាឮចុះធ្វើការស្រាវជ្រាវ ឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើសទាំង៦នាក់រួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

1 as


ចែករំលែក៖