ភ្នំពេញ៖ ស្នេហាត្រីកោណប្រុស២ស្រី១ បង្កជម្លោះពេញផ្ទះសំណាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ទាំង៣នាក់មកប៉ុស្តិ៍សាកសួ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់គីមចោមចៅ ក្នុងបូរីប៊ុនហួ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាសង្សាទី១ឈ្មោះ សុវណ្ណ ពិសិទ្ធ អាយុ២៩ ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅផ្លូវ២០០៤ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ចំណែកនារីវ័យក្មេងសាច់ស ឈ្មោះផោន ចន្តា ហៅអាទូច អាយុ២៤ឆ្នាំ ដោយឡែកបុរសជាសង្សារទី៣ ឈ្មោះ រស់ ពិសិទ្ធ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តមណ្ឌលគីរី។
តាមការៀបរាប់ពីបុរសសង្សារទី១បានឲ្យដឹងថា រួបគាត់ និងនារីជាសង្សារបានស្គាល់គ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយឱពុកម្តាយទាំងសងខាង ក៏បានដឹងដែរ តែមិនទាន់បានភ្ជាក់ពាក្យនឹងគ្នាទេ ដោយរស់នៅជាមួយគ្នានៅផ្លូវ២០០៤ ។ រហូតអំឡុង៣ខែក្រោយ នារីជាសង្សារក៏បានបែកចិត្តហើយបានចេញពីបន្ទប់ជួលបាត់ដំណឹងសូន្យឈឹង។ បុរសខាងលើបានបន្តថា លុះរហូតមកដល់ថ្ងៃទី២៧ ខែធ្នូ ទើបដឹងដំណឹងថា នារីជាសង្ស័យបានមកដេកនៅផ្ទះសំណាក់ ក្នុងបូរីប៊ុនហ៊ួ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជាមួយប្រុសស្នេហ៍ទើបមកចាំឃ្លាំមើល។ ខណៈដល់វេលាកើតហេតុ ទើបសម្រេចចិត្តចូលទៅសួរនាំម្ចាស់ផ្ទះ និងឡើងទើបហៅដល់បន្ទប់តែម្តង ។
ភាគីខាងនារីបានឲ្យដឹងថា រួបនាងបានស្នាក់នៅបន្ទប់ជួលជាមួយបុរសឈ្មោះ សុវណ្ណ ពិសិទ្ធ អស់រយៈពេល៤ឆ្នាំមកហើយ ដោយសារតែខឹងបុរសខាងលើមិនសូវយកចិត្តទុកដាក់ ទើបបែកចិត្ត ហើយបានទៅលេងនៅខេត្តមណ្ឌលគីរី ទើបជួបបុរសទី២ឈ្មោះ រស់ ពិសិទ្ធ ហើយបានស្រឡាញ់គ្នារយៈពេល៣ខែមកហើយ។ លុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំដដៃល បុរសឈ្មោះរស់ ពិសិទ្ធ បានឡើងមកភ្នំពេញ ទើបរួបនាងនិងបុរសជាសង្សារមកស្នាក់នៅផ្ទះសំណាក់ខាងលើ។ តែបែរជាបុរសជាសង្សារទី១មកចាប់បង្ខំសុំនាងត្រូវគ្នាវិញ តែនាងមិនព្រម ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបែបនេះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំអ្នកទាំងអស់មកប៉ុស្តិ៍ចោមចៅ សម្របសម្រួលគ្នា ដោយមានការពន្យល់ពីនគរបាល ទើបបុរសទាំង២នាក់បានសុំពេល២នាក់ចរចាគ្នា និងភាគីខាងបុរសជាសង្សារទី១ព្រមប្រគល់នារីនោះអោយបុរសទី៣ ដើម្បីមើលថែនិងចេញទៅផ្ទះរៀងៗខ្លួនបាត់ ៕ សុខាសែនជ័យ