ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសចិនព្រួយបារម្ភក្រោយប្រទេសឥណ្ឌាផលិតកាំជ្រួចមីស៊ីលទំនើបៗជាច្រើន

ចែករំលែក៖

ចិនបានបង្ហាញការព្រួយបារម្ភយ៉ាង ខ្លាំងក្រោយពេលឥណ្ឌាបង្កើនការផលិតកាំជ្រួចមីស៊ីលទំនើបៗបំពាក់កល្បាលគ្រាប់ បរមាណូ។ ចិនបានប្រើប្រាស់សេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិលេខ 1172 អំពាវនាវដល់ឥណ្ឌានិងប៉ាគីស្ថាន បញ្ឈប់ការផលិតកាំជ្រួចមីស៊ីលបរមាណូ។ សកម្មភាពខាងលើកើតឡើងក្រោយពេលឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលដោយ ជោគ ជ័យ អាចកម្ទេចគោលដៅនានានៅក្នុង ប្រទេសចិន។

យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិនៃប្រទេសឥណ្ឌាបានឲ្យដឹងថា នៅ ថ្ងៃអង្គារនេះប្រទេសឥណ្ឌាបានធ្វើតេស្ដ ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានឥទ្ធិពលខ្លាំងបំផុតរបស់ខ្លួនដោយជោគជ័យក្បាលគ្រាប់នុយក្លេអ៊ែរនេះមានសមត្ថភាពអាចបាញ់ក្នុងរយៈចម្ងាយរហូតដល់ទៅ៥ពាន់ គីឡូម៉ែត្រ។

បើតាមការបញ្ជាក់ពីក្រសួងការពារជាតិឥណ្ឌាបានបន្ដទៀតថា ការធ្វើតេស្ដនេះ ដើម្បីបង្ហាញពីការបន្ដពង្រឹងការផលិតគ្រាប់ មីស៊ីល និងនុយក្លេអ៊ែរក្នុងស្រុក និងសម្រាប់ ការពារបូរណភាពទឹកដីរបស់ខ្លួនការជោគជ័យនេះជាមោទនភាពធំធេងបំផុតសម្រាប់ រដ្ឋាភិបាល និងប្រជាជនឥណ្ឌាប្រយោជន៍ ជាយុទ្ធសាស្រ្តការពារប្រទេសជាតិខ្លួន។

គួរបញ្ជាក់ថា ការធ្វើតេស្ដក្បាលគ្រាប់ នុយក្លេអ៊ែរលើកនេះជាលើកទី៤ ហើយ ដែលប្រទេសឥណ្ឌាទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ចាប់តាំងពីការធ្វើតេស្ដលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១២ សម្រាប់ការជោគជ័យរបស់ប្រទេសឥណ្ឌាលើកនេះដែរ បានធ្វើឲ្យបណ្ដាប្រទេសក្នុងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យ បច្ចេកវិទ្យា និងអាវុធនុយក្លេអ៊ែររបស់ប្រទេស នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chungying បានឲ្យដឹងថា «យើង យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ព័ត៌មាន ពាក់ព័ន្ធនឹងការសាកល្បងកាំជ្រួចមីស៊ីល Agni-V ដែលអាចបំពាក់ក្បាលគ្រាប់បរមា ណូ។

កន្លងមកឥណ្ឌានិងចិនបានព្រមព្រៀងគ្នាថាមិនមានជាដៃគូប្រកួតប្រជែងគ្នាឡើយ គឺជាដៃគូសហប្រតិបត្តិការគ្នា។

សេចក្តីសម្រេចរបស់ អ ស ប លេខ 1172 កើតឡើងក្រោយពេលដែលឥណ្ឌា និងប៉ាគីស្ថានធ្វើការសាកល្បងគ្រាប់បែកបរមាណូនៅឆ្នាំ១៩៩៨ ។ សេចក្តីសម្រេចបានអំពាវនាវដល់ប្រទេសទាំងពីរបញ្ចប់ការសាកល្បងកាំជ្រួចមីស៊ីលដែលអាច បំពាក់ក្បាលគ្រាប់បរម៉ាណូ។

ឥណ្ឌាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះការពង្រីកអំណាចរបស់ចិននៅក្នុងតំបន់។ កន្លងមកឥណ្ឌាបានប្រកាសបញ្ជូនទាហានថ្មើរជើង២កងពលធំដែលមាន ទាហានប្រហែល៣៦.០០០នាក់ទៅកាន់តំបន់ព្រំដែនជាប់ប្រទេសចិនក្នុងគោលដៅការពារតំបន់ភាគឦសាន រដ្ឋ Aruna- chal Pradesh ដែលជាតំបន់មានវិវាទជា មួយចិន។

តាមសេចក្ដីប្រកាសបញ្ជូនទាហាន ខាងលើកងពលធំលេខ៥៦របស់ឥណ្ឌា នឹងត្រូវឈរជើងនៅរដ្ឋ Ngagaland ដើម្បី ការពារជើងភ្នំប្រាដែសចៀសវាងការវាយប្រហារពីចិនចូលទៅតំបន់បឺម៉ា។ ក្នុងពេល នោះកងពលធំទី២លេខ៧១នឹងឈរជើងនៅតំបន់អាសាមដើម្បីការពារមជ្ឈមណ្ឌល សំខាន់ៗនៅក្នុងរដ្ឋប្រាដែស។

កងពលធំទាំង២ខាងលើដែលបាន បញ្ជូនទៅនោះរួមមានវរបញ្ជាការ១.២៦០នាក់ និងទាហានក្រោមឱវាទ៣៥.០១១ នាក់។ កងកម្លាំងទាំងនោះបំពាក់អាវុធ ទំនើបៗដែលផលិតឡើងសម្រាប់ធ្វើ សង្គ្រាមនៅតាមតំបន់ភ្នំ ។

បច្ចុប្បន្នកងពលធំលេខ៥របស់ឥណ្ឌាកំពុងតែការពារតំបន់ភាគខាងលិចរដ្ឋ ប្រាដែស ចំណែកកងពលធំផ្សេងទៀតទទួល បន្ទុកការពារសុវត្ថិភាពភាគខាងកើត។

តាមប្រសាសន៍មន្ដ្រីយោធាជាន់ខ្ពស់ ឥណ្ឌាឱ្យដឹងថា ការបញ្ជូនទាហានបន្ថែម ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់ព្រំដែន ជាប់ប្រទេសចិននោះធ្វើឡើងតាមការបញ្ជា របស់អគ្គមេបញ្ជាការកងទ័ពចម្រុះ VK Singh ។ តាមប្រសាសន៍លោក Singh នៅ តែជាសកម្មភាពចាំបាច់សម្រាប់ពង្រឹង សកម្មភាពការពារចៀសវាងការវាយ ប្រហារណាមួយពីប្រទេសចិន។

មន្ដ្រីយោធាមួយរូបដែលសុំមិនបញ្ចេញ ឈ្មោះនៅក្រោមឱវាទរបស់នាយករដ្ឋមន្ត្រីឥណ្ឌាបានឱ្យដឹងថា ឥណ្ឌាបានជំរុញឱ្យ ដាក់ពង្រាយទាហានបន្ថែមនោះគឺក្នុង គោលដៅដើម្បីទទួលបានជោគជ័យក្នុង ការងារណាមួយ។ មន្ដ្រីមិនបញ្ចេញឈ្មោះរូបនេះបញ្ជាក់ទៀតថា ទាំងនោះជាសកម្មភាពតបតរបស់ទីក្រុងញូវដេលីចំពោះ សកម្មភាពបង្កើនទាហានរបស់ចិននៅ តាមព្រំដែន ពិសេសនៅតំបន់ទីបេតែម្ដង ក្នុងរយៈពេលពី៣-៤ឆ្នាំកន្លងមក ។

បច្ចុប្បន្នចិនមិនទាន់មានប្រតិកម្មណាមួយឡើយទៅលើហេតុការណ៍ដែល ឥណ្ឌាបញ្ជូនទាហានជាង៣ម៉ឺននាក់ឆ្ពោះ ទៅកាន់តំបន់ព្រំដែននោះ។

វិវាទព្រំដែនរវាងចិននឹងឥណ្ឌាដែល មានព្រំដែនប្រវែង៣.៥០០គីឡូម៉ែត្រ នៅតំបន់ភ្នំហេមពាន្ដ។ រហូតមកទល់ពេល នេះប្រទេសទាំង២នៅមិនទាន់អាចគូស បន្ទាត់ព្រំដែនណាមួយឱ្យបានច្បាស់លាស់ ដែលភាគីទាំង២អាចទទួលយកបាននៅ ឡើយទេ។ ជម្លោះនៅបន្ទាត់ព្រំដែនពិត ប្រាកដប្រទេសទាំងបានប្រើប្រាស់ការ គ្រប់គ្រងជាក់ស្ដែងនៅពេលបច្ចុប្បន្ន ក្រោយសង្គ្រាមឆ្នាំ១៩៦២ ធ្វើជាព្រំដែន បណ្ដោះអាសន្ន។

ឥណ្ឌាចាត់ទុកថាចិនបានគ្រប់គ្រង ដោយខុសច្បាប់ទៅលើផ្ទៃដី៣៨.០០០ គីឡូម៉ែត្រក្រឡានៅកាស្មៀរក្នុងពេលដែលទីក្រុងប៉េកាំងប្រកាសទាមទារសិទ្ធិគ្រប់ គ្រងផ្ទៃដី៩០.០០០ម៉ែត្រក្រឡានៅរដ្ឋ អារ៉ូណាចា ប្រាដែសរបស់ឥណ្ឌា ពិសេស នៅតំបន់ Tawang ។

ក្រៅពីនៅព្រំដែនដីគោកឥណ្ឌាក៏បានដាក់ពង្រាយកម្លាំងនៅដែនទឹកផងដែរ។ ឥណ្ឌាមានគម្រោងដាក់ពង្រាយកាំជ្រួច មីស៊ីលការពារដែនអាកាសនៅតាមព្រំដែន សមុទ្រក្នុងគោលដៅការពារការវាយលុកដោយកាំជ្រួចមីស៊ីលចូលទឹកដីឥណ្ឌា ។

ប្រព័ន្ធការពារកាំជ្រួចមីស៊ីលត្រូវស្រាវជ្រាវនិងផលិតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍សព្វាវុធរបស់ក្រសួងការពារជាតិឥណ្ឌា DRDO ដែលអាចបាញ់ម្ដងបាន១២គ្រាប់។ កាំជ្រួចមីស៊ីលមានទំហំ១៤០មិល្លីម៉ែត្រ ដោយប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយ។ កាំជ្រួចមីស៊ីលនេះអាចវាយប្រហារទៅលើ នាវាដែលចូលឈ្លានពានដែនសមុទ្រក្នុង រយៈចម្ងាយចំគោលដៅ៤គីឡូម៉ែត្រ។ បណ្ដា កាំជ្រួចមីស៊ីលច្រើនកាណុងខាងលើអាចដាក់បំពាក់នៅលើនាវាចម្បាំងក៏ដូចជានៅលើដីគោកសម្រាប់វាយប្រហារទៅលើសត្រូវ។ តាមគម្រោងប្រព័ន្ធការពារកាំជ្រួច មីស៊ីលនឹងដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនសមុទ្ររបស់ឥណ្ឌាប្រវែង៧.៥០០គីឡូម៉ែត្រ៕ ម៉ែវ សាធី

Nuclear-capable missile Shaheen II is driven past with its launcher during the Pakistan National Day parade in Islamabad March 23, 2007.    REUTERS/Mian Khursheed (PAKISTAN)

ses


ចែករំលែក៖