ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមជនសង្ស័យជាមុខសញ្ញាកាច់សោកម៉ូតូ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ត្រូវនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានរួមនិងម៉ូតូ២គ្រឿងឧបករណ៍សំរាប់ប្រព្រឹតបទល្មើសមួយចំនួនធំ។

ការឆ្មក់បង្ក្រាបក្រុមជនទាំងបានធ្វើឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ផ្ទះជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៥នាក់នេះ ទី១ឈ្មោះ រ៉ូ ងួនស្រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ស្នាក់នៅភូមិ៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ឈ្មោះ តឹង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកបន្លែ នៅផ្សារនាគមាស ស្នាក់នៅផ្ទះជួល នៅសង្កាត់ទឹកថ្លា មានស្រុកកំណើតភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី៣ ឈ្មោះ ល័ក្ខ សំរាំង ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន និងមានស្រុកកំណើតសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៤ ឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ខណ្ឌចំការមន និងទី៥ ឈ្មោះ វុន រស្មី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើតស្រុកកោះសុទិន ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ច ដែលចុះបង្ក្រាបផ្ទាល់បានអោយដឹងថា មុនឈានដល់ការបង្ក្រាបក្រុមជនសង្ស័យទាំង៥នាក់នេះ គឺដោយសារតែមានជនរងគ្រោះម្នាក់ឈ្មោះ ជា ធីតា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៤២៣ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខខណ្ឌដូនពេញ ដែលបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រឿងនាងបានបាត់ម៉ូតូ១គ្រឿង ម៉ាកវ៉េសស្ប៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV5494 ដែលបាត់កាលពីវេលាម៉ោង៦ព្រឹក ហើយដោយសារតែជនរងគ្រោះបានដាក់ប្រព័ន្ធជីភីអេស នៅជាប់ម៉ូតូ ដែលជនសង្ស័យបានលួចយកនោះ ហើយតាមសញ្ញារបស់ប្រព័ន្ធជីភីអេសបានបង្ហាញថា ម៉ូតូនោះ គឺនៅចំណុចផ្ទះជួលខាងលើ ទើបលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបញ្ជាអោយលោក គួក សុខហួ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដឹកនាំកំលាំងចុះទៅដល់ទីតាំងហើយ ក៏ឃើញម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េសស្ប៉ា នៅទីនោះ១គ្រឿង និងម៉ូតូម៉ាកសេ១២៥១គ្រឿងទៀត ស្លាកលេខ ម៉ូតូ១បន្ទះ និងឧបកណ៍សម្រាប់ប្រព្រឹតបទល្មើសមួយចំនួន ទើបសមត្ថកិច្ចឃាត់ខ្លួនពួកគេទាំង៥នាក់នោះ យកមកសាកសួរបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលម៉ាង៦ព្រឹក រូបនាងបានទុកម៉ូតូ១គ្រឿង ម៉ាកវ៉េសស្ប៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FV5494 នៅមុខផ្ទះ៤២៣ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដោយភ្លេចដកកូនសោចេញពីម៉ូតូ ហើយក៏ចូលទៅក្នុងផ្ទះមួយសន្ទុះក្រោយមក ពេលនាងចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង។ ប៉ុន្តែដោយសារតែនៅម៉ូតូរបស់គាត់មានបំពាក់ប្រព័ន្ធជីភីអេស ដែលបង្ហាញថា ម៉ូតូរបស់គាត់ត្រូវក្រុមចោរលួចយកមកទុកនៅម្តុំក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ ស្ថិតក្នុងសង្កត់ទឹកថ្លា ទើបនាងបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចខណ្ឌសែនសុខជួយអន្តរាគមន៍តែម្តង ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី៕ តុង សីហា

se se-1 se-2 se-3 se-4


ចែករំលែក៖