ភ្នំពេញ៖ បុរសម្នាក់ដោយសារតែស្រឡាញ់ប្រពន្ធខ្លាំងពេក ប្រចណ្ឌចោទថា លួចមានប្រុសថ្មី ទើបលួចដាក់ថ្នាំកណ្តុរលាយជាមួយបាយឲ្យហួប ពេលហូបរួច ទើបនឹកឃើញថា ស្តាយក្រោយ ស្រែកហៅអ្នកជិតខាងដឹកទៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ មុខរបរោងចក្រ ចំណែកប្តីឈ្មោះទូច សំអៀន អាយុ២២ឆ្នាំ អ្នកទាំង២ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីជាប្រពន្ធបានចេញពីធ្វើការរោងចក្រ មកដល់ផ្ទះប្តីបានរៀបបាយទឹកហូបជាមួយគ្នាមួយសន្ទុះក្រោយមក ស្រាប់តែប្តីស្រែកឲ្យអ្នកជិតខាងជួយ និងបីប្រពន្ធរត់បណ្តើរស្រែកបណ្តើរ(អូនកំស្លាប់អី)ភ្លាមនោះអ្នកជិតខាងបានរត់ទៅសួរទើបដឹងថា ប្តីដាក់ថ្នាំកណ្តុរក្នុងបាយ បំណងសម្លាប់ប្រពន្ធទាំងមានផ្ទះពោះ៧ខែ ។ ក្រោយមក ទើបដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យឡាំប៉ុនថន តែដោយសារសភាពធ្ងន់ពេក ក៏បន្តទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។
ចំណែកប្តី ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសាកសួរ ។ នៅចំពោះមុខសម្ថកិច្ច បុរសជាប្តីបានសារភាពថា ខ្លួនបានដាក់ថ្នាំកណ្តុរបំណងសម្លាប់ប្រពន្ធ ព្រោះប្រចណ្ឌប្រពន្ធមានថ្មី ៕ សុខាសែនជ័យ