ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាចង់ឲ្យមានការហ្វឹកហាត់រួមគ្នារវាងកីឡាករ កីឡាការិនីកូរ៉េ នឹងកម្ពុជាបន្ថមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម សំណាង អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ W.T.F. កម្ពុជា បានសម្តែងការស្វាគមន៍ និងត្រេកអរចំពោះវត្តមាន របស់ក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូកូរ៉េ ដែលបានមកហ្វឹកហាត់រួមគ្នាជាមួយ កីឡាករ កីឡាការិនី កម្ពុជា រយៈពេល១០ថ្ងៃកន្លងមកនេះ បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាយ៉ាងច្រើន ដូច្នេះហើយលោកសង្ឃឹមថា ការហ្វឹកហាត់បែបនេះនឹងជាបន្តបន្ទាប់ ដើម្បីជួយអភិវឌ្ឍន៍វិស័យកីឡាតេក្វាន់ដូ WTFកម្ពុជា ឲ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត។

លោកហែម សំណាង បានថ្លែងបែបនេះក្នុងឱកាសដែល ក្រុមកីឡាករ កីឡាការិនីកូរ៉េ ចូលជួបដើម្បីជម្រាបលាត្រឡប់ទៅប្រទេសរបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកមក្ពុជា ដឹកនាំដោយលោក គ្រូ Cho Sung Ho ពួកគេមកពី ក្លិប Suseong Women Taekwondo Team របស់កូរ៉េ។

លោកហែម សំណាងមានប្រសាសន៍ថា ការហ្វឹកហាត់រួមគ្នាបែបនេះ ធ្វើឲ្យកីឡាករ កីឡាការិនីតេក្វាន់ដូកម្ពុជា ទទួលបានបទពិសោធន៍កាន់តែច្រើន ដូច្នេះលោកចង់ឲ្យមានឱកាសបែបនេះច្រើនដងទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនីតេក្វាន់ដូកម្ពុជា។

លោក Cho Sung Ho បានបញ្ជាក់ថា រយៈ១០ថ្ងៃកន្លងមកកីឡាករកីឡាការិនីរបស់ប្រទេសទាំង២ពិតជាទទួលបានបទពិសោធន៍ពីគ្នាទៅវិញទៅមកច្រើន បើទោះបីនេះ គឺជាលើកដំបូងដែលក្រុមកីឡាករកីឡាការិនីរបស់លោកបានមកកម្ពុជាហ្វឹកហាត់រួមគ្នាជាមួយកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ។

លោកបានចាត់ទុកថា ការហ្វឹកហាត់រួមគ្នាបែបនេះ បានទទួលផលល្អទាំងសងខាង ព្រោះជាឱកាសផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

គួររំលលឹកថា ក្រុមប្រតោភូកីឡាករកីឡាការិនី តេក្វាន់ដូកូរ៉េមកហ្វឹកហាត់រួមគ្នាជាមួយកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ចាប់តាំងពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ ដឹកនាំដោយលោក គ្រូCho Sung Ho រួមជាមួយ កីឡាករកីឡាការិនី៨នាក់ តាមរយៈស្ថានទូតកូរ៉េ ដោយមានការសម្របសម្រួលពីលោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជា ៕ សារីម

sarim-1 sarim-2 sarim-3


ចែករំលែក៖