ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ អនុវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញដង្ហែព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ សម្តេចយាយយាងមកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ។

សាលារៀនទី៥ គឺអនុវិទ្យាល័យសម្តេចឪ ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅទីនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រមទាំងសប្បុរសជនផ្តល់ជូន ផ្តល់ជូនតារាងបាល់ទាត់ តារាងបាល់ទះ និងបាល់បោះ ព្រមទាំងកុំព្យូទ័២៤គ្រឿង និងម៉ាស៊ីនព្រីនថឺរ២គ្រឿង

ដើម្បីអនាគតល្អ ក្មួយៗ និងចៅៗត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា៕
1 2 4


ចែករំលែក៖