ព័ត៌មានទាន់ហេតុការណ៍៖

ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៧ បាញ់ប្រហារក្នុងក្លិបរាត្រីនៅទីក្រុងអិស្ទែនប៊ុល ទួរគី ស្លាប់៣៥នាក់

ចែករំលែក៖

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារកាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងក្លិបរាត្រីមួយកន្លែង ហើយបើតាមការប្រកាសរបស់អភិបាលក្រុងអីស្ទែនប៊ុល ទួរគី បញ្ជាក់ថា មនុស្ស៣៥នាក់បានបាត់បង់ជីវិត និង៤០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីជួយសង្គ្រោះបន្ទាន់ ។

ទីភ្នាក់ងារព័ត៌មានស៊ីអិនអិនបានផ្សាយថា ខ្មាន់កាំភ្លើងមានគ្នា២នាក់ ស្លៀកពាក់ឯកសណ្ឋានប្រពៃណីជនជាតិ Santa សម្រុកបាញ់ប្រហារនៅក្លិបរាត្រី Riena ក្នុងទីក្រុងធំបំផុតរបស់ទួរគី ។

កម្លាំងសមត្ថកិច្ចប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីដោះស្រាយស្ថានការណ៍ដ៏តាន់តឹងនេះ ។ ខ្មាន់កាំភ្លើងម្នាក់បានលាក់ខ្លួននៅក្នុងបន្ទប់ទឹក ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចបានបាញ់ប្រហារតែម្តង ។

កម្លាំងសន្តិសុខទួរគីអះអាងថា ប្រតិបត្តិការប្រឆាំងក្រុមភេរវកម្ម ឬក្រុមខ្មាន់កាំភ្លើងនៅតែបន្តធ្វើឡើង ក្រោយបាញ់ប្រហារភេរវកម្មនៅក្នុងក្លិបរាត្រីខាងលើនេះ ។ មនុស្ស៦០០នាក់បានស្ថិតនៅក្នុងក្លិបរាត្រី អំឡុងពេលដែលហេតុការណ៍បាញ់ប្រហារកើតឡើង ខណៈដែលមនុស្សប្រមាណ៨០០នាក់ត្រូវបានប៉ាន់ស្មានទៅកម្សាន្តក្នុងក្លិបរាត្រីដែលស្ថិតនៅក្នុងសង្កាត់ Ortakoyនោះ  ។

ការវាយប្រហារភេរវកម្មបានកើតឡើងញឹកញាប់នៅក្នុងទីក្រុងអិស្ទែនប៊ុល ប្រទេសទួរគី ។ កម្លាំងសន្តិសុខស្ថិតនៅក្នុងភារកិច្ចប្រុងជើងការខ្ពស់ ជាក់ស្តែងប៉ូលិស ទាហាន១៧.០០០ត្រូវដាក់ឲ្យទទួលខុសត្រូវការពារសន្តិសុខនៅក្នុងទីក្រុងអិស្ទែនប៊ុល ប៉ុន្ទែទោះយ៉ាងណា ភេរវកនៅតែមានឱកាសវាយប្រហារដដែល ៕ ថាច់ យ៉ាត

1 2 3 5 6


ចែករំលែក៖