ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមក្នុងពិធីលៀងសាយភោជន៍ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំ ថ្មី ២០១៧ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីសក្ការដ៏ខ្ពង់ខ្ពស់ ។
ហ្វេសប៊ុកផ្លូវការសម្តេចតេជោបានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ «កាលពីយប់មិញថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែលអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំ ថ្មី ២០១៧ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាទីសក្ការៈ មុនិនាថ សីហនុ នៅព្រះរាជដំណាក់ក្រុងព្រះសីហនុ។
សូមឆ្នាំថ្មី ២០១៧ នេះនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងលាភសំណាងល្អដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកងទ័ពដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆ័ត្រ UN ផងដែរ។ សូមបងប្អូនបានកំសាន្តសប្បាយ និងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់។ អរគុណដល់អាជ្ញាធរសមត្ថកិច្ចទូទាំងប្រទេសដែលបានយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋយើង» ៕