ព័ត៌មានទាន់ហេតុការណ៍៖

តំណាងក្រុមបាល់ទាត់កាយរឹទ្ធជាតិកម្ពុជារំពឹងថា បានឡើងទៅវគ្គ១៦ក្រោយរកបាន៣ពិន្ទុជុំដំបូង

ចែករំលែក៖

ភ្នំពេញ៖ តំណាងក្រុមបាល់ទាត់កាយរឹទ្ធជាតិកម្ពុជាបានដាក់ការរំពឹងខ្ពស់ថា ក្រុមរបស់ខ្លួនទំនងអាចបានឡើង ទៅប្រកួតវគ្គ១៦ក្រុមបន្តក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់Soccer League 2016 ក្រោយពីប្រកួតឈ្នះក្រុម O .K.F. FC ក្នុងលទ្ធផលពិន្ទុ៣ទល់២ ខណៈក្រុមសម្ព័ន្ធយុវជនម៉ូស្លីមកម្ពុជា យកឈ្នះលើក្រុមAngkor Ravenក្នុងលទ្ធផល១២ទល់០ កាលពិថ្ងៃទី២ ខែកមរា ឆ្នាំ២០១៧ នៅទីលានពហុកីឡដ្ឋានជាតិ ។

កីឡាករម៉េងដែន ខ្សែប្រយុទ្ធ តំណាងឲ្យក្រុមកាយរឹទ្ធជាតិកម្ពុជា បាននិយាយថា ជ័យជំនះថ្ងៃប្រកួតលើកដំបូងសម្រាប់ក្រុមរបស់ខ្លួនបានដោយសារការលេងស្ថិតក្នុងសា្មរតីរួមសាមគី្គភាព “គឺការលេងរបស់ពួកខ្ញុំស៊ីចង្វាក់គ្នា មានសារតីជាក្រុមរួមសាមគ្គីគ្នាទើបអាចការពារកុំឲ្យខ្សែប្រយុទ្ធគូភាគីមានឱកាសទាត់បាល់ច្រើន” ។ កីឡាកររូបនេះបានអះអាងថា សម្រាប់២ប្រកួតបន្តទៀត ដើម្បីឆ្ពោះទៅកាន់វគ្គ១៦ក្រុមនោះ “ខ្ញុំក៏ដូចជាសមាជិកក្រុមទាំងមូលសុទ្ធតែមានក្តីរំពឹងខ្ពស់ទទួលបានជោគជ័យឡើងទៅវគ្គបន្តទៀតដែរ” ។

ដោយឡែកតំណាង ក្រុមO .K.F. FCកីឡាករផេនភីណា បានសម្តែងនូវការសោកស្តាយចំពោះលទ្ធផលនេះ ដោយបានលើកឡើងថា ការចាញ់នេះ “ខ្ញុំចាញ់ទាំងអស់ចិត្ត ព្រោះតែសមាជិកក្រុមរបស់ខ្លួនលេងមើលងាយគូប្រកួត សម្រាប់២ប្រកួតក្រោយទៀតខ្ញុំនិងសមាជិកក្រុមសន្យាលេងឲ្យបានល្អជាងនេះ”។

ចំពោះលទ្ធផលនៃការប្រកួតរវាងក្រុមដែលស្ថិតក្នុងពូល(I)គឺក្រុម7NGបានប្រកួតឈ្នះលើក្រុមសមាគមកីឡាបាល់ទាត់គ្នាយើងក្នុងលទ្ធផល២ទល់១ ធ្វើឲ្យក្រុម7NG បានកក់កៅអីឆ្ពោះទៅវគ្គ១៦ក្រុមក្នុងពូល(I)បន្ទាប់ពីលេងឈ្នះ២ប្រកួតមាន៦ពិន្ទុក្នុងដៃ។រីឯក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលប្រកួតយកឈ្នះក្រុមV.K Unitedក្នុងលទ្ធផល៦ទល់៣ ធ្វើឲ្យក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលរកបាន៣ពិន្ទុ ដោយលេង២ប្រកួតចាញ់១ឈ្នះ១ប្រកួតមាន៤ពិន្ទុក្នុងដៃ៕ សារីម

%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%9a-%e1%9e%95%e1%9f%81%e1%9e%93%e1%9e%97%e1%9e%b8%e1%9e%8e%e1%9e%b6-2 %e1%9e%80%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%98%e1%9e%94%e1%9e%b6%e1%9e%9b%e1%9f%8b%e1%9e%91%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%80%e1%9e%b6%e1%9e%99%e1%9e%9a%e1%9e%b9%e1%9e%91%e1%9f%92%e1%9e%92%e1%9e%87


ចែករំលែក៖