ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបក្រុមសេពគ្រឿងញៀនឃាត់ខ្លួនបានប្រុសស្រី៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកសេបគ្រឿងញៀនប្រុសស្រីចំនួនបួននាក់ ដែលមកប្រមូលផ្ដុំគ្នាក្នុងបន្ទប់ផ្ទះជួល ត្រូវសមត្ថកិច្ចព័ទ្ធចាប់បានទាំងអស់ រួមនឹងឧបកណ៍ប្រើប្រាស់មួយចំនួន ។

ការឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីសមត្ថកិច្ចបានអោយដឹងថាដោយមានការផ្ដល់ពត៍មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុដែលបានប្រាប់ថាមានក្រុមក្មេងស្ទាវមួយក្រុម កំពុងតែពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននៅត្រង់ចំណុចខាងលើទើបលោកវរសេនីយ៍ឯក ម៉ក់ ហុង

អធិការខណ្ឌសែនសុខបានបញ្ជាអោយលោក អនុសេនីយ៍ទោ ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីអោយដឹកនាំកម្លាំងផ្ទាល់សហការណ៍៍ជាមួយកម្លាងចម្រុះរាជធានីដែលចុះជួយខណ្ឌធ្វើការបង្រ្កាបទីតាំងខាងលើហើយបានឃើញក្រុមជនសង្ស័យប្រុសស្រីទាំងបួននាក់កំពុងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់ក្នុងនោះមានស្រី២នាក់ ហើយដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងដកហូតម៉ូតូមួយគ្រឿងផងដែរ។

ជនសង្ស័យទាំង៤នាក់ ទី១ មានឈ្មោះ មុន្នី បុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី២ឈ្មោះ ប្រុស សៀង ភេទប្រុស អាយុ២២ឆ្នាំមុខរបរចុងភៅ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី៣ឈ្មោះ ចាន់ លីដា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅហាងអលស្តា.និងទី៥ឈ្មោះ កែវ ទិត្យដានី ភេទស្រី អាយុ១៩ ឆ្នាំ មុខរបរធ្វើការនៅហាងអលស្តាទាំងពីរនាក់នេះ ស្នាក់នៅជាមួយគ្នានៅបន្ទប់ផ្ទះជួលខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំការចាត់ការទៅតាមនីតិវិធីបន្ត ៕ តុង សីហា

ae-1 ae-2 ae-3 ae-4 ae-5 ae-6 ae-7


ចែករំលែក៖