ក្លិប Barcelonaបានស្វាគមន៏ដល់កំពូលខ្សែប្រយុទ្ធទាំង៣របស់ខ្លួនមកកាន់ទីលានហ្វឹកហាត់វិញ ហើយមុនពេលប៉ះក្រុម Athletic Bilbao ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey។
ខ្សែប្រយុទ្ធមុតស្រួចទាំង៣ Lionel Messi, Neymar និង Luis Suarezបានវិលត្រឡប់ពីវិសមកាលតូចរបស់ខ្លួន ហើយបានមកចូលរួមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុម ដើម្បីត្រៀមខ្លួនប្រកួតជាមួយនឹងក្រុម Athletic Bilbao ក្នុងវគ្គ១៦ក្រុមចុងក្រោយជើងទី១។
ចំណែកខ្សែការពារអាហ្សង់ទីន Javier Mascherano ក៏បានវិលត្រលប់មកវិញដែរ ក្នុងការហ្វឹកហាត់ជាមួយនឹងក្រុម Barcelonaក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក Luis Enrique ជាលើកដំបូងក្នុងឆ្នាំ២០១៧នេះ។
អ្នកចាំទីអន្តរជាតិហុល្លង់ Jasper Cillessenមិនទាន់អាចមកហ្វឹកហាត់បានឡើយដោយសាររបួស កំភួនជើងមិនទាន់ជារសះស្បើយ ៕ ដេវីត