ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរូឡាបុកជាមួយរថយន្តកាមរីបាឡែនត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាត រួចសង២០០$បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែន និងរថយន្តកូរ៉ូឡា បានបើកបុកគ្នាត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខកាសុីណូ ណាការវើល តាមបណ្ដោយផ្លូវព្រះសីហនុ កែងនិងផ្លូវសបិត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកសាមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2Q.2849 ដែលបើកបរដោយនារីម្នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវសបិត ទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចកើតហេតុបើកឆ្លងផ្លូវព្រះសីហនុមិនប្រយ័ត្នក៏ជ្រុលចង្កូតបុកគ្នាជាមួយរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA.9684 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត ចំកែងគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះមកជជែកយកតែត្រូវរៀងៗខ្លួនអស់រយះពេលយ៉ាងយូរ រហូតទាល់តែសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយឲ្យសម្របសម្រួលគ្នាដោយទទួលខុសនិងត្រូវ ។

ចុងក្រោយភាគីខាងរថយន្តកូរ៉ូឡាមិនចង់មានរឿងវែងឆ្ងាយនាំតែរំខានដល់ពេលវេលាការងាររបស់គាត់ ទើបសម្រេចចិត្តសងថ្លៃខូចខាតទៅលើភាគីខាងរថយន្តកាមរីបាឡែនចំនួន២០០$ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕ ភារ៉ា ដង្កោ

img_7769

img_7774

img_7782

img_7761

 


ចែករំលែក៖