ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តសៀមរាប ចាប់បានជនសង្ស័យជាឃាតកអារកសម្លាប់មនុស្ស៣នាក់នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យជាឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។

ជនរងគ្រោះ៣នាក់ ត្រូវបានឃាតកសម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះ២នាក់ដេកស្លាប់ទី១: ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២: ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣: ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ។

ស្នងការរងនគរបាលទទួលបន្ទុកកណ្ដាលព្រហ្មទណ្ឌខេត្តសៀមរាប លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត បានប្រាប់ប្រភពព័ត៌មានថា មុខសញ្ញាដែលជាឃាតក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ ដោយឃាតកឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា បានដាក់ថ្នាំសណ្ដំចូលទៅក្នុងទឹកឲ្យជនរងគ្រោះផឹកឲ្យសន្លប់ រួចយកពូថៅកាប់រហូតស្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួចរត់គេចខ្លួន តែទីបំផុតនៅត្រូវសមត្ថកិច្ចចាប់បាន ៕

we dw se


ចែករំលែក៖