ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងស្រឿងៗជិះម៉ូតូប្រញាប់បុកឆ្កែឆ្លងផ្លូវដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូប្រញាប់ បើកល្បឿនលឿន គាប់ជួនពេលនោះ មានសត្វឆ្កែមួយក្បាលរត់ឆ្លងផ្លូវ ហើយម៉ូតូជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏បុកបណ្តាលឲ្យដួលតែម្តង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវកៅស៊ូជាប់ព្រំប្រទល់ស្រុកសំឡូតក្នុង ភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុង ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ឆោម គីមហឿន ភេទប្រុស អាយុ ៤២ ឆ្នាំមុខរបរ ធ្វើចំការ រស់នៅភូមិកើតហេតុខាងលើ ( រងរបួសធ្ងន់) បាក់ជើងខាងឆ្វេង។ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ព្រីងទុំ អត់ស្លាកលេខ (ខូចខាតធ្ងន់) ។

បច្ចុប្បន្នជនរងគ្រោះបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានក្រុមគ្រួសារយកទៅជួសជុល៕ ស សារ៉េត

qw


ចែករំលែក៖