ខេត្តរតនគិរី៖ នៅវេលាម៉ោង៧និង៥៩នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូជិះបញ្ច្រសទិសគ្នានៅត្រង់ចំណុចចំកា លោកង៉ែតលើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។
នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រចំ យួន ភេទប្រុស អាយុ៤៤ ឆ្នាំជនជាតិច្រាយជិះម៉ូតូកែច្នៃអត់ស្លាកលេខ ម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត មានទីលំនៅបច្ចុប្បន្នភូមិជ្រុង ឃុំកក់ ស្រុកបកែវ ខេត្តរតនគិរី ។
ប្រភពបានបន្តទៀតថា ម្នាក់ទៀត ឈ្មោះ ស សុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ ជិះម៉ូតូម៉ាកC125 សេរីឆ្នាំ2008 ពណ៍ខ្មៅអត់ស្លាកលេខ(រងរបួសបាក់ជើងខាងស្តាំធ្ងន់) ជិះក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដល់ត្រង់ចំណុចកើតហេតុខាងលើក៍បុកគ្នាយ៉ាងពេញទំហឹងតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍ដឹកបញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងនគរបាលប៉ុស្ថ៍យកមករក្សាទុកដើម្បីដោះស្រាយគ្នាជាក្រោយ ៕ វុទ្ធឦសាន