ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងស្វាយរៀងដំណើរការភ្លើងស្តុបនៅផ្លូវបំបែកជាបួនកាត់បន្ងយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង មានការសប្បាយចិត្តរីករាយយ៉ាងខ្លាំង ខណៈផ្លូវបំបែកជា៤ ដែលតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់នោះ ត្រូវបានដាក់ដំណើរការភ្លើងស្តុបចរាចរណ៍ងាយស្រួលក្នុងការធ្វើដំណើរ។

បើតាមលោកអ៊ំ ឌី អាយុ៥៥ឆ្នាំ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួននៅចំណតបេនរថយន្តផ្សារវាលយន្តបានឲ្យដឹងថា នេះជាលើកដំបូងហើយក្នុងខេត្តស្វាយរៀងមានការដាក់បំពាក់ភ្លើងស្តុបក្នុងទីប្រជុំជនងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុភាគច្រើនគឺយុវជនបើកបរក្នុងល្បឿនលឿនមិនអធ្យាស្រ័យគ្នា។

តាមមន្ត្រីនគបាលចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង ក៏បានអោយថា ក្រោមការទទួលបទបញ្ជាពីស្នងការក៏ដូចជាលោកអធិការបានអោយដាក់កំលាំង ឈធ្វើចរាចរណ៍ដើម្បីផ្សព្វផ្សាយ ភ្លើងស្តុបចរាចរណ៍ និងជួយសម្រួលការធ្វើចរាចរណ៍តាមភ្លើងសញ្ញា នៃភ្លើងស្តុបផងដែរ ។

ប្រភពបន្តថា ក្នុងនោះក៏មានការចូលរួមពីក្រុមយុវជនកាយរិទ្ធនៃវិទ្យាលយ័ស្វាយរៀង ហើយខណៈកំពុងផ្សព្វផ្សាយ សញ្ញាភ្លើងស្តុបនោះដែរ ឃើញថា ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍សង្កេតឃើញថា សិស្សានុសិស្សប្រមាណ៨៥ភាគរយ គឺមិនពាក់មួកសុវត្ថិភាព និងពុំទាន់ដឹងពីកន្លែងដាក់ភ្លើងស្តុបចរាចរណ៍ ។

ដូច្នេះនគបាលចរាចរណ៍នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង សូមប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំអស់ សូមជ្រាបថា នៅតាមផ្លូវបំបែកជាបួនក្នុងក្រុងស្វាយរៀងចាប់ដាក់ដំណើការភ្លើងស្តុបចរាចរណ៍ ចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦តទៅ សូមចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍(ភ្លើងស្តុប)ទាំងអស់គ្នា ដើម្បីសុវត្ថិភាពគ្មានគ្រោះថ្នាក់ចរាចរណ៍៕ យឹម សុថាន

ase-2 ase ase-1


ចែករំលែក៖