ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់ និងវង់អាប៉ោងលួចលាក់មួយកន្លែង នៅខាងលិចផ្សារវាលរេញ ត្រូវនគរបាលបង្ក្រាប ចាប់បានវត្ថុ​តាង តែអ្នកញៀនល្បែង រត់ចូលព្រៃ ចោលម៉ូតូ២គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១១ថ្ងៃទី០៤ខែមករា ឆ្នាំ២០១៧ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំវាលរេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្រ្កាបទីតាំង លេងល្បែងស៊ីសងលួចលាក់មួយកន្លែងស្ថិតនៅចំណុចក្រោយផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចាប់យកបានមាន់ជល់០៣ក្បាល (ងាប់០១ក្បាល) ស៊ុំក្រុងមាន់០៤ កន្ត្រកដាក់មាន់០២ ជញ្ជីងថ្លឹង០១ ស្កុតរុំ១២ ចានថាសនិងផ្តិលគ្របអាប៉ោងមួយសំរាប់ រីឯអ្នកលេង ល្បែង បាននាំគ្នារត់ចូលព្រៃអស់ បន្សល់ទុកម៉ូតូចំនួន០២គ្រឿង ។

លោកអនុសេនីយ៍ទោអ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ បានឲ្យដឹងថា៖ ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់លើពិសេសបទបញ្ជា របស់ឯកឧត្តមស្នងការនគរបាលខេត្តព្រះសីហនុ និងលោកអធិការនគរបាលស្រុក នគរបាលនៅតាមមូលដ្ឋានឃុំសង្កាត់ ត្រូវ ចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យជាប់ជាប្រចាំ ពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព ៕ ឆ្លាម សមុទ្រ

img_5481 img_5479 img_5480


ចែករំលែក៖