ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយស៊ុតបាល់បាន២គ្រាប់ James Rodriguezថា មិនចាកចេញពី Real Madridទេ

ចែករំលែក៖

ខ្សែបំរើប្រយុទ្ធអន្តរជាតិកូឡុំប៊ី James Rodriguezបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងមិនចាកចេញពីក្រុមReal Madridឡើយក្រោយពីស៊ុតបាល់បាន២គ្រាប់ទៅលើក្រុមSevilla ក្នុងកម្មវិធីអេស្ប៉ាញ Copa del Rey វគ្ក១៦ក្រុមចុងក្រោយជើងទី១។

James Rodriguezលេងឲ្យក្លិបReal Madridបានតែ៤ដងប៉ុណ្ណោះសម្រាប់រដូវកាលថ្មីដែលជាហេតុ ធ្វើឲ្យមានពត័មានលេចលឺថាក្លិបធំៗដូចជាChelsea, Paris Saint-Germain និង Manchester United ចាប់ អារម្មណ៏ខ្លាំងទិញកីឡាករវ័យ២៥ឆ្នាំនេះពីប្រទេសអេស្ប៉ាញវិញ។

តែពេលនេះJames Rodriguezបាននិយាយក្រោយក្រុមReal Madridឈ្នះSevillaក្នុងលទ្ធផល 3-0ថា “ខ្ញុំនឹងប្តេជ្ញាចិត្តខិតខំលេងឲ្យបានល្អដើម្បីមានឱកាសជាប់ជម្រើសដំបូងរបស់លោកZidane។ ជាការពិតណាស់កីឡាករទាំងអស់នៅក្នុងក្រុមពិតជាចង់លេងបាល់។ ខ្ញុំមិនមានបញ្ហាអ្វីទេនៅក្នុងក្លិប នេះហើយសម្រាប់ឆ្នាំថ្មីនេះខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំហើយថានឹងនៅក្នុងក្លិបReal Madridទៀត ៕ ដេវីត

dwe


ចែករំលែក៖