ព័ត៌មានទាន់ហេតុការណ៍៖

Middlesbrough នាំយកខ្សែប្រយុទ្ធ Rudy Gestede ពី Aston Villa មកលេងនៅ Premier League

ចែករំលែក៖

ក្រុមបាល់ទាត់ Middlesbrough បានទិញខ្សែប្រយុទ្ធ Rudy Gestede ពី ក្លិបAston Villaនៅក្នុងក្របខណ្ឌ័អង់គ្លេសChampionship យកមលេងនៅអង់គ្លេសPremier League។

ប្រភពពត័មានពីBBCបានឲ្យដឹងថា ក្លិបទាំងពីរបានយល់ព្រមលើតំលៃខ្លួនរបស់ Rudy Gestede ចន្លោះពី៦ទៅ៧លានផោនប៉ុណ្ណោះ។ ខ្សែប្រយុទ្ធសញ្ជាតិប៊េនីន Rudy Gestede បានចាកចេញពីក្រុម Blackburnកាលពីឆ្នាំ២០១៥ ហើយរកគ្រាប់ឲ្យ ក្រុមAston Villaបានចំនួន៥គ្រាប់ក្នុងចំណោម៥៥ប្រកួត។

ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំនេះ លេងបានតែ៣ប្រកួតប៉ុណ្ណោះ ឲ្យក្រុម Aston Villa បើគិតចាប់តាំងពី លោកគ្រូបង្វឹកSteve Bruceមកដឹកនាំក្នុងខែតុលា។

បច្ចុប្បន្នក្លិប Middlesbrough កំពុងតែឈរលេខរៀងទី១៦នៅអង់គ្លេសPremier League លើក្រុមដែលត្រូវកាត់ចោលតែ៤ពិន្ទុប៉ុណ្ណោះ ៕ ដេវីត

ges


ចែករំលែក៖