ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនពលករជាង៦.០០០នាក់ទៅអីុស្រាអែលសាងសង់ផ្ទះ

ចែករំលែក៖

រដ្ឋភិបាលទីក្រុងប៉េកាំងនិងទីក្រុង Tel Aviv បានព្រមព្រៀងបញ្ជូនពលករសម្រាប់ សាងសង់រាប់ពាន់នាក់ទៅកាន់អីុស្រាអែល ដើម្បីកាត់បន្ថយ «វិបត្តិកង្វះផ្ទះរស់នៅ» ក្នុង ប្រទេសនេះ។

នៅក្នុងសេចក្តីប្រកាសរួមដែលធ្វើឡើង ដោយក្រសួងមហាផ្ទៃនិងក្រសួងហិរញ្ញវត្ថុ អីុស្រាអែលបានឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងរវាងអីុស្រាអែលនឹងចិននឹងត្រូវចុះហត្ថលេខានៅខែកុម្ភៈខាងមុខនេះក្នុងនោះ ចិននឹងត្រូវបញ្ជូនពលករប្រមាណ៦ពាន់នាក់ទៅកាន់អីុស្រាអែលធ្វើការសាងសង់ រយៈពេល៦ខែ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអីុស្រាអែលលោក Moshe Kahlon បានឲ្យដឹងថា ការដែលកម្មកររាប់ពាន់នាក់របស់ចិនទៅកាន់អីុស្រាអែលនោះគឺអាចកាត់បន្ថយកង្វះផ្ទះរស់នៅសម្រាប់ពលរដ្ឋអីុស្រាអែលបាន។ ជាមួយនឹងកម្មការមានជំនាញសាងសង់នោះអាចជួយកាត់បន្ថយពេលវេលានៅក្នុងការសាងសង់។

បច្ចុប្បន្នរដ្ឋាភិបាលអីុស្រាអែលបានជួល កម្មករសាងសង់ពីប្រទេសក្រៅប្រមាណ ៩.០០០នាក់ ភាគច្រើនជាកម្មករមកពីតំបន់ អឺរ៉ុបខាងកើត។

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តសេចក្តីសម្រេចមួយដោយទាមទារឲ្យអុីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការតាំង លំនៅឋាននៅក្នុងដែនដីរបស់ប៉ាឡេស្ទីន។ សេចក្តីសម្រេចនេះអាចអនុម័តចេញទៅរួច ដោយសារតែរដ្ឋាភិបាលរបស់លោក អូបាម៉ា សម្រេចមិនប្រើសិទ្ធិបដិសេធ។ សេចក្តីសម្រេចដោយសំឡេងគាំទ្រ១៤ សំឡេង (បារាំង អង់គ្លេស រុស្ស៊ី ចិន ជប៉ុន អេស្ប៉ាញ អ៊ុយក្រែន អ៊ុយរូហ្គាយ អេហ្ស៊ីប អង់ហ្គោឡា សេណេហ្គាល់ ម៉ាឡេស៊ី នូវែលសេឡង់ និងវេណេហ៊្សុយអេឡា) ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៥។ សហរដ្ឋអាមេរិកបានបោះឆ្នោតអនុប្បវាទ ពោលគឺមិនគាំទ្រតែក៏មិនប្រើសិទ្ធិ វ៉េតូប្រឆាំងដែលជាការបើកផ្លូវឲ្យសេចក្តីសម្រេចថ្កោលទោសអាណានិគមអុីស្រាអែលទៅលើប៉ាឡេស្ទីនអាចអនុម័តចេញ រួចជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ៧០។

សេចក្តីសម្រេចដែលអ្នកខ្លះចាត់ទុកជា “ប្រវត្តិសាស្រ្ត” នេះត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័ត បើទោះបីជាអុីស្រាអែលបានខិតខំព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីរារាំង។ រដ្ឋាភិបាលអុីស្រាអែលដែលក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះមានទំនាក់ទំនងយ៉ាងរកាំរកូសជាមួយនឹងលោក អូបា ម៉ា បានទាក់ទងដោយផ្ទាល់សុំអន្តរាគមន៍ពីលោក ដូណាល់ ត្រាំ ដែលជាប្រធានា ធិបតីទើបនឹងជាប់ឆ្នោត តែនៅមិនទាន់ ចូលកាន់តំណែងនៅឡើយ។

ភ្លាមៗក្រោយការអនុម័តសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អុីស្រាអែលបានបញ្ចេញប្រតិកម្មដោយកំហឹងដោយបានប្រកាសបដិសេធមិនគោរពតាមសេចក្តី សម្រេច ព្រមទាំងបានចោទរដ្ឋាភិបាល របស់លោក អូបាម៉ា ត្រង់ៗថាបានឃុបឃិត ជាមួយ អ.ស.ប. ដើម្បីចេញសេចក្តីសម្រេច ដែលមានអត្ថន័យប្រឆាំងនឹងអុីស្រាអែល។

អុីស្រាអែលក៏បានចាត់វិធានការផងដែរ តបតនឹងប្រទេសដែលជាអ្នករៀបចំសេចក្តី ព្រាងសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ ដោយបានកោះហៅឯកអគ្គរដ្ឋទូតអុីស្រាអែលពីនូវែលសេឡង់ និងសេណេហ្គាល់ ព្រមទាំងប្រកាសផ្អាកកម្មវិធីផ្តល់ជំនួយទៅឲ្យសេណេហ្គាល់ផងដែរ។ ម៉ាឡេស៊ី និងវេណេស៊ុយអេឡាក៏ជាអ្នករៀបចំសេចក្តី ព្រាងនេះដែរ ក៏ប៉ុន្តែប្រទេសទាំងពីរមិនមាន ទំនាក់ទំនងការទូតជាមួយអុីស្រាអែល។

រដ្ឋាភិបាលរបស់លោក អូបាម៉ា វិញបាន ឆ្លើយការពារខ្លួនថា ការសម្រេចមិនប្រើសិទ្ធិ វ៉េតូទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខគឺកើតចេញពីក្តីបារម្ភថា ការបន្ត ពង្រីកការសាងសង់លំនៅឋានរបស់អុីស្រា អែលចូលទៅក្នុងដែនដីរបស់ប៉ាឡេស្ទីន នឹងធ្វើឲ្យជាប់គាំងនូវដំណើរការចរចាដោះស្រាយជម្លោះអុីស្រាអែល-ប៉ាឡេស្ទីនដោយ ឈរលើគោលការណ៍ “ប្រជាជាតិពីររដ្ឋពីរ រស់នៅដោយសុខសន្តិភាពនឹងគ្នា”។

ទីប្រឹក្សារបស់លោកអូបាម៉ាក៏បានធ្វើការវាយបកទៅលើលោក ដូណាល់ ត្រាំ ផងដែរ ដោយបានលើកឡើងថា អាមេរិកមានប្រធានាធិបតីតែមួយតែប៉ុណ្ណោះ ហើយ លោក អូបាម៉ា គឺជាប្រធានាធិបតីរហូត ដល់ថ្ងៃទី២០មករា។

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាសេចក្តីសម្រេចដែលមាន អានុភាពផ្លូវច្បាប់បង្ខំឲ្យប្រទេសជាសមា ជិកត្រូវតែអនុវត្តតាម។ ក៏ប៉ុន្តែសេចក្តី សម្រេចដែលអនុម័តកាលពីថ្ងៃសុក្រមិន មានចែងនោះទេអំពីទណ្ឌកម្មដែលត្រូវដាក់ ក្នុងករណីអុីស្រាអែលមិនគោរពតាម។ ក៏ ប៉ុន្តែបើទោះបីជាមិនមានកំណត់ពីយន្តការទណ្ឌកម្មក៏ដោយសេចក្តីសម្រេចនេះនឹងក្លាយជាសម្ពាធនយោបាយដ៏ធ្ងន់មួយទៅលើរដ្ឋាភិបាលអុីស្រាអែល ហើយជាពិសេស ទៅទៀតវាអាចនឹងធ្វើឲ្យអុីស្រាអែលត្រូវប្រឈមមុខនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ៕ ម៉ែវ សាធី

sew


ចែករំលែក៖