ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបក្ខពួកមុខសញ្ញាចោរប្លន់២នាក់ទៀត ក្រោយពីក្រុមបក្ខពួកចោរប្លន់៣នាក់ត្រូវបានឃាត់ខ្លួនរួចហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មុខសញ្ញាបក្ខពួកចោរប្លន់ប្រដាប់អាវុធ២នាក់ទៀតហើយ ត្រូវបាននគរបាលនៃក្រុមបង្រ្កាបង្រ្កាប ដឹកនាំកម្លាំងដោយលោកអនុសេនីយ៍ឯក ឈឿង គឹមសុង នាយផ្នែកនគរបាលក្រុមបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន អនុវត្តតាមដីការតុលាការខេត្តសៀមរាប និងខេត្តឧត្ថរមានជ័យ ក្នុងករណីអំពើប្លន់ប្រដាប់អាវុធនៅខេត្តបាត់ដំបង សៀមរាប និងឧត្ថរមានជ័យ ។ការឃាត់ខ្លួនជនសង្ស័យ២នាក់នេះដែរ ក្រោយពីបក្ខពួកក្រុមចោរប្លន់របស់ពួកគេ៣នាក់ទៀតដែលធ្លាប់ធ្វើសកម្មភាពប្លន់នៅខេត្តបាត់ដំបង ត្រូវបាននគរបាលខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យសហការគ្នា ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនកាលពីអំឡុងខែធ្នូឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះរួចហើយនោះផងដែរ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ១, ឌឹម ល្វាហៅពេក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកខ្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ជននេះបានចូលរួមក្នុងអំពើប្លន់ ប្រដាប់អាវុធនៅភូមិព្រលាន ឃុំជន្លាសដៃ ស្រុកក្រឡាញ់ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ២,ឈ្មោះ គឹម ឈិន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលក្រុមបង្ការបង្រ្កាបចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរង្វង់មូលរំសាយសក់ ភូមិតំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈដែលជនសង្ស័យបានលិចមុខជិះម៉ូតូឌុបគ្នាក្នុងភូមិសាស្រ្តក្រុងបាត់ដំបង។ជាមួយនិងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូ១ឈុត ម៉ូតូម៉ាកហុង១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១N ៨៤៦៨ ដែលម៉ូតូ១គ្រឿងនេះពួកគេទើបតែ កាច់សោកយកកាលពីកន្លងទៅថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណីស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានសម្រេចខាងលើ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក្រោយពីមានកើតអំពើប្លន់នៅស្រុកថ្មគោល ២ករណី រួចហើយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការម៉ឺងម៉ាត់ ឱ្យកម្លាំងការិយាល័យជំនាញ ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីវែកមុខចាប់ក្រុមបក្ខពួកចោរប្លន់ប្រដាប់អាវុធឱ្យអស់ប្ញសគុលតែម្តង។ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យនោះដែរ ដោយមានការសម្របសម្រួលនីតិវីធីពីលោក នួន សាន ព្រះរាជអាជ្ញាអរមសាលាដំបូងខេត្តបាត់ដំបងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណីស្នងការរងទទួលផែនព្រហ្មទណ្ឌ បញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់នោះដែរ ក្រោយពីកម្លាំងនគរបាលខេត្តបាត់ដំបង បានឃើញមុខសញ្ញាអ្នកទាំង២នាក់លិចមុខជិះម៉ូតូនៅខេត្តបាត់ដំបងចំនួន២ថ្ងៃមកហើយ ដែលសង្ស័យពួកគេអាចមានគំរោងបម្រុងមកធ្វើសកម្មភាពបទល្មើសអ្វីមួយនៅខេត្តបាត់ដំបងបន្ថែមទៀត។បន្ទាប់ពីឃើញមុខសញ្ញាបែបនេះហើយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបានបញ្ជាមកលោកផ្ទាល់ដឹកនាំកម្លាំងប្រើប្រាស់កម្លាំងចំហរ និងសម្ងាត់ ហើយនៅវេលាថ្ងៃខាងលើបានឃើញពួកគេទាំង២នាក់ជិះម៉ូតូដល់ចំណុចរង្វល់មូលនាងរំសាយសក់ កម្លាំងនគរបាលបង្ការបង្រ្កាប ឈរជើងនៅទីនោះក៏ស្ទាក់ចាប់បានពួកគេទាំង២នាក់និងម៉ូតូ១គ្រឿងតែម្តង។ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងត្រូវបានបញ្ជូននិងយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរៀបចំបែបបទបញ្ជូនទៅកាន់ខេត្តសៀមរាប យកទៅអនុវត្តទោសនៅខេត្តសៀមវិញ។

សូមរំលឹកថា ក្រុមបក្ខពួកចោរប្លន់ប្រដាប់អាវុធពួកគេ៣នាក់ ទៀតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យសហការគ្នា ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនបានជាបន្តបន្តបន្ទាប់ និងថែមទាំងដកហូតបានកាំភ្លើងអាកា ៣ដើម បង់កាំភ្លើ៣ គ្រាប់៥២គ្រាប់ និងគ្រាប់បែក៣គ្រាប់ ដែកអក្សរTសម្រាប់កាច់សោកម៉ូតូ១ ទូរស័ព្ទដៃ៦គ្រឿង និងស្លាកលេខម៉ូតូ ចំនួន១ កាំភ្លើងនិងគ្រាប់បែកទាំងនោះត្រូវបានជនក្រុមចោរប្លន់លាក់ទុកនៅផ្ទះរបស់ខ្លួនស្ថិតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប ។ក្រោយពីក្រុមបក្ខពួកចោរប្លន់ទាំងនោះបានចូលធ្វើសកម្មភាព ប្លន់ផ្ទះអ្នកលក់អីវ៉ាន់ចាប់ហួយ និងប្លន់ថែកែទិញស្រូវ នៅស្រុកថ្មគោលបានសម្រេចរួចហើយនោះ៕សំ វិច្ឆិកា

img_0692 img_0693 img_0696 img_0698 img_0700 img_0701


ចែករំលែក៖