ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ខណៈដែលរថយន្តមួយគ្រឿងបើកជែងគ្នាមិនផុតត្រូវរថយន្តមួយគ្រឿងទៀតបើកស្របគ្នាបុកពីក្រោយរងការខូចខាតយ៉ាងដំណំ និងបង្កអោយមនុស្សម្នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧ និង ២៥នាទីយប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុច មុខឃ្លាំងថ្លឹងរថយន្តលី ឆយ ស្ថិតក្នុង ភូមិ ឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។
យោងតាមប្រភពព័ត៍មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៍ សពាក់ស្លាក លេខ ភ្នំពេញ ២K 5289 បើកបរដោយឈ្មោះ រ៉េត គ្រីម ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅ ភូមិរលាំង ឃុំ ត្បូងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង បើកបរពីត្បូងទៅជើង មានគ្នាពីនាក់។ ពេលមកដល់ចំណុចកើតហេតុបានបើកជែងរថយន្តមួយផ្សេងទៀត ម៉ាក់ international ពណ៍ លឿង លេខ ភ្នំពេញ ៣C 8333 បើកបរដោយឈ្មោះ ឡូញ វុត្ថា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ ភូមិ ព្រែកន្ទោច ឃុំ សុរព័ទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ មានទិសដៅស្របគ្នា ពេលនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក Hyundai ពណ៍ ខៀវ លេខ ភ្នំពេញ 3C 5229 មានទិសដៅបញ្ច្រស់ទិសគ្នានោះ ក៏ឃើញដូចនេះរថយន្តអែបចូលមកស្តាំ ក៏បណ្តាលឲរថយន្តមានទិសដៅស្របគ្នានោះបុកពីក្រោយតែម្តង នឹងជ្រុលទៅប៉ះដើមឈើនៅពីមុខទៀត រួចប៉ះលោកតាម្នាក់ ឈ្មោះ លី គ្រីយុី អាយុ ៦០ ឆ្នាំ ជនជាតិ ឥស្លាម ស្នាក់នៅ ភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ ដែលអង្គុយលេងក្បែរដើមឈើនោះបណ្តាលឲ្យរងរបួសស្រាលផងដែរ។
លោកសុិន សុវណ្ណប្រធានផ្នែកចរាចណ៍ខណ្ឌព្រែកព្នៅបានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មូលហេតុបណ្តាលមកពីរថយន្តម៉ាកព្រូសបើកជែងខ្វះការប្រុងប្រយ័ត្ននឹងរថយន្តកុងទីន័រ បើកបរស្របខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ទើបបង្កជាគ្រោះថ្នាក់បែបនេះកើតឡើងបាន។ លោកសុិន សុវណ្ណ បន្តថា សំណាងហើយដែលមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃនិងអ្នកធ្វើដំណើរដូចគ្នានោះ ដោយគ្រាន់តែរងរបួសស្រាលមនុស្សម្នាក់តែប៉ុណ្ណោះ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំដោះស្រាយនៅពេលក្រោយ៕ ព្រែកជ័យ