ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ វិធានការការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ចេញគោលការណ៍ ត្រួតពិនិត្យធ្វើតេស្តិ៍ទឹកនោមរកអ្នកប្រើប្រាស់ថ្នាំញៀនទៅលើសិស្សសាលា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការប្រយទ្ធប្រឆាំងគ្រឿងញៀន ទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ចាប់ផ្តើមនៅដើមឆ្នាំ២០១៧ នេះតទៅ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវយកអ្នកប្រើប្រាស់ថ្នាំញៀន ដើម្បីអប់រំកែប្រែ ក្នុងការចូលរួមដោះស្រាយបញ្ហា ពីបញ្ហាគ្រឿងញៀន ដែលជាក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើឡើងទៀថា ត្រូវធ្វើតេស្តិ៍ទឹកនោមដើម្បីរកអ្នកប្រើប្រាស់ថ្នាំញៀន ទៅលើសិស្សសាលា និងចាំបាច់ ក៏ត្រូវធ្វើតេស្តិ៍ទឹកនោមទៅលើមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ទៀតផង ពីព្រោះមន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធមួយចំនួន ក៏បានរកឃើញថា ជាប់ពាក់ព័ន្ធនឹងសេពគ្រឿងញៀនផងដែរ ។

ការថ្លែងខាងរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលលោកបានអញ្ជើញចូករួមជាគណៈអធិបតី ក្នុងពិធីបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ របស់រដ្ឋបាលឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ដែលមានប្រជាពលរដ្ឋ ចូលរួមជាង៦០០នាក់។

ពាក់ព័ន្ធនឹងគ្រឿងញៀននេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បើសិនដឹងថា កូនចៅ ឬសមាជិកគ្រួសាររបស់ខ្លួន សេពគ្រឿងញៀននោះហើយ សូមប្រញាប់ យកមកដាក់មណ្ឌលកែប្រែអប់រំ ។ កុំចាំនៅពេលអ្នកសេពគ្រឿងញៀនរហូតបែកថ្នាំ បម្រុងធ្វើសកម្មភាពកាប់សម្លាប់ ឬប្រើអំពើហិង្សាមកលើក្រុមគ្រួសារ ទើបប្តឹងសមត្ថកិច្ចទៅចាប់ឃាត់ខ្លួននោះ។

សូមបញ្ជាក់ថា គ្រឿងញៀនត្រូវគេមើលឃើញបាននឹងកំពុងប្រឈមនូវការគំរាមកំហែងបង្កអសន្តិសុខសង្គម និងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បនេះ បើសិនសមត្ថកិច្ចមិនមានវិធានការការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនគ្មានប្រសិទ្ធភាពទេនោះ ។

អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ហាញឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌមានប្រមាណ៦០ភាគរយ ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា ក៏បាន ផ្តើមចេញនៃការប្រព្រឹត្តបទល្មើសដោយជនល្មើសអ្នកសេពគ្រឿងញៀនផងដែរ ៕ សំ វិច្ឆិកា

img_0576

img_0582 img_0572
img_0577 img_0578 img_0579 img_0580 img_0581


ចែករំលែក៖