ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មប្រជុំពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនិងរហោឋានកម្ម

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍វិសាមញ្ញ ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងផងដែរ ដើម្បី ពិភាក្សាលើរបៀបវារៈចំនួន២ គឺ ១-ពិភាក្សា លើសេចក្ដីព្រាងកម្មវិធីជាតិដើម្បីប្រយុទ្ធ ប្រឆាំងនឹងរហោឋានកម្ម , ២-បញ្ហា ផ្សេងៗ ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពជារួមលើសេចក្ដីព្រាងកម្មវិធីសកម្មភាពជាតិដើម្បី ប្រយុទ្ធប្រឆាំងនឹងរហោឋានកម្ម ដោយប្រគល់ជូនក្រុមការងាររៀបចំឯកសារនេះធ្វើកិច្ចសហការរៀបចំកែសម្រួលស្របតាមមតិមួយចំនួនដែលបានលើកក្នុងកិច្ចប្រជុំ ។

លើរបៀបវារៈផ្សេងៗ លោករដ្ឋមន្ត្រីបាន ណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជំរុញបែងចែកភារកិច្ច ថ្នាក់ដឹកនាំឲ្យបានច្បាស់លាស់ និងរហ័ស ហើយនិងពង្រឹងត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសឲ្យមានប្រសិទ្ធភាព និងម៉ត់ចត់ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិ ។

លោករដ្ឋមន្ត្រីក៏បានណែនាំរដ្ឋបាលព្រៃ ឈើពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ទាក់ទងនឹងការរៀបចំប្រជុំបូកសរុប លទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ។ ក្រៅ ពីនោះ ក៏មានការលើកពីវិធានការឆ្លើយតប នឹងមតិសាធារណជន ការពន្លឿនដំណើរ ការពិនិត្យនិងសម្រេចលើឯកសារពង្រឹងការងារកិច្ចការរដ្ឋបាលឲ្យមានប្រសិទ្ធភាព ៕ ហេង នរិន្ទ្រ

 

ksikam_1-copy


ចែករំលែក៖