ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបពុំបានសម្រេច បណ្តាលឱ្យជនរង គ្រោះដួលម៉ូតូរងរបួស )

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង១៥ នាទី កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ ទី១ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួច មានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ( ឆក់កាបូបពុំបាន សម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ) កើតហេតុនៅចំណុចមុខផ្ទះលេខ៧៣៥ ផ្លូវលេខ១២៨ ក្រុមទី៣១ ភូមិ៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ៅ វីល្លៀម ហៅ ខ្មោច ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំចាំលេខ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជាន សុជាតិ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្លីនិចចេស្តា ស្នាក់ នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ( រងរបួសដាច់ រលាត់ខ្នងជើងឆ្វេង និងជង្គង់ទាំងសងខាង ) ។

វត្ថុតាងដែលបានចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក Su Zuki Nex ពណ៌លឿង ស៊រី2014 ពាក់ស្លាកលេខ ភ្នំពេញ 1DD-4966 មានលេខតួ 311490 និងលេខ ម៉ាស៊ីន 311504 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើ សកម្មភាព ) ។

មុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៤និង១៥នាទី ជនរងគ្រោះបាន បើកម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1GS-4706 ឌុបមិត្តភ័ក្រ្តឈ្មោះ ប៊ុន ម៉ី សុភាគ ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ដោយជន រងគ្រោះមានស្ពាយកាបូបមួយពណ៌បៃតងនៅចំ ហៀងខាងឆ្វេង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១២៨ ពីកើតមកលិច ពេលមកដល់ចំណុចកើត ហេតុ ស្រាប់តែមានជនសង្ស័យ ០៤នាក់ ជិះម៉ូតូពីរ គ្រឿងម៉ាក Su Zuki Nex ពណ៌លឿង ស៊រី2014 ពាក់ស្លាកលេខ ភ្នំពេញ 1DD-4966 និងម៉ាក Hon da C125 ពណ៌ខ្មៅ ស៊េរី2017 តាមមកពីក្រោយ អែបទន្ទឹមខាងឆ្វេង ធ្វើសកម្មភាពឆក់កាបូបពីជនរង គ្រោះ ដោយខ្សែកាបូបជនរងគ្រោះធំ ទើបជន សង្ស័យទាញកាបូបនោះពុំបានសម្រេច បណ្តាលឱ្យ ម៉ូតូជនរងគ្រោះដួលទៅលើម៉ូតូជនសង្ស័យ ហើយ ដួលម៉ូតូទាំងអស់គ្នា ភ្លាមនោះមានការអន្តរាគមន៌ពី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ម៉ៅ វីល្លៀម ហៅ ខ្មោច ចំណែកជនសង្ស័យ០៣នាក់ ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ តារា

img_3885 img_3886 img_3887


ចែករំលែក៖