ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនខួបទី៣៨ឆ្នាំនៃ ថ្ងៃជ័យជម្នះ៧មករាមានជនប្រឆាំងជ្រុល និយមមួយចំនួនបានរិះគន់ចំពោះថ្ងៃរំដោះ ជាតិពីរបបអាវខ្មៅនេះហើយជុំវិញបញ្ហារិះ គន់នេះត្រូវបានលោក ជុំ កុសល ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញ ទស្សនៈរបស់លោកនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ថា “អ្នកប្រឆាំងថ្ងៃ៧ មករា ហើយចាត់ទុកថ្ងៃនេះគឺជាថ្ងៃវៀតណាម ឈ្លានពាននោះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតទៅដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរជាង ៣លាននាក់ ដែលត្រូវខ្មែរក្រហមសម្លាប់ ក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ និង បានចាត់ទុកជីវិតអ្នកដែលត្រូវបានរំដោះ ទាន់ពេលពីរបបប៉ុលពតគ្មានតម្លៃ ហើយ អន់ជាងជីវិតសត្វធាតុទៅទៀត”។
ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក ជុំ កុសល បានរៀបរាប់យ៉ាងដូច្នេះ ថា “៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្ពុជាចាត់ទុកជាថ្ងៃកំណើតទី២ ដែលផ្តល់ ឲ្យដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា និងបានការចូលរួមពីកងទ័ពស្ម័គ្រ ចិត្តវៀតណាម។ តើអ្នកប្រឆាំងថ្ងៃ៧មករា ពួកគេហ៊ានឆ្លើយទេ នៅពេលដែលមាន សំណួរសួរថា ប្រសិនបើគ្មានការចូលរួម ជួយពីសំណាក់កងទ័ពវៀតណាម, គ្មានថ្ងៃ ៧មករា តើប្រជាជនកម្ពុជានឹងត្រូវខ្មែរ ក្រហមសម្លាប់អស់ប៉ុន្មានរយពាន់ម៉ឺននាក់ ទៀត? ហើយក្នុងកាលៈទេសៈនោះ ប្រសិន បើមិនទៅពឹងពាក់កងទ័ពវៀតណាមទេ តើត្រូវទៅពឹងពាក់អ្នកណា? ហើយ ប្រសិនបើគេវិញ តើគេត្រូវធ្វើយ៉ាងណា ដើម្បីរំដោះជីវិតពលរដ្ឋខ្មែរពីរបបប្រល័យ ពូជសាសន៍ប៉ុលពតបាន?”។ នេះជាសំណួរ ដែលត្រូវការចម្លើយពីអ្នកប្រឆាំងថ្ងៃ៧មករា។
លោកបន្តថា “ខ្ញុំពិតជាមានការសោក ស្តាយបំផុតនៅពេលដែលឃើញមនុស្ស ខ្មែរមួយចំនួនព្រោះតែជ្រួតជ្រាបនូវមនោ គមន៍វិជ្ជានយោបាយជ្រុលនិយមហួសហេតុ ពេក ពួកគេសុខចិត្តធ្មេចភ្នែកក្បត់សច្ចធម៌ ក្បត់ប្រវត្តិសាស្ត្រ ហើយបែរមកកាឡៃក្នុង ចេតនា ដើម្បីបញ្ឆេះកំហឹងឲ្យស្អប់វៀតណាម ទៅវិញ”។
ប្រជាពលរដ្ឋកម្ពុជាដែលនៅរស់រាន មានជីវិតដោយសារថ្ងៃ៧មករាតាំងពីឆ្នាំ ១៩៧៩ មកដល់ពេលនេះនៅមិនទាន់ស្លាប់ អស់នៅឡើយទេ ពួកគាត់អាចផ្តល់សក្ខី កម្មបាន។ ចូរសាកសួរទៅពួកគាត់ទាំង នោះទៅមើលថា តើក្នុងពេលនោះពួកគាត់ បន់ស្រន់យ៉ាងម៉េចខ្លះ? ពួកគាត់ពិតជា នៅមិនទាន់ភ្លេចនូវប្រយោគ ដែលពួកគាត់ ធ្លាប់បានលួចបន់ស្រន់នៅឡើយទេ។
ដូច្នេះសូមអ្នកដែលប្រឆាំងថ្ងៃ៧មករា ល្មមទទួលស្គាល់នូវសច្ចភាពនៃប្រវត្តិសាស្ត្រ ប្រទេសរបស់ខ្លួនហើយៗត្រូវសំុខមាទោស សុំអភ័យទោសចំពោះវិញ្ញាណក្ខន្ធជនរង គ្រោះដោយរបបខ្មែរក្រហមទៅ ដើម្បីគេច ផុតពីបណ្តាសាដែលកើតចេញពីការ ប្រមាថរបស់អស់លោក។
ទន្ទឹមនេះក៏សមល្មមប្រើខួរក្បាលរបស់ ខ្លួនក្នុងការពិចារណាអំពីស្ថានភាពជាក់ ស្តែងនៃភាពទុក្ខសោកវេទនា និងភាពចង់ រស់របស់ប្រជាជននាពេលនោះផង។ ប្រសិនបើតាមអស់លោក ដែលប្រឆាំង ជាមួយថ្ងៃ៧មករា ប្រឆាំងវត្តមានកងទ័ព វៀតណាមប្រាកដជាគ្មានសមត្ថភាពមក រំដោះប្រជាជនខ្មែរឲ្យរួចផុតពីរបបប្រល័យ ពូជសាសន៍ប៉ុលពតឡើយ ហើយជាតិខ្មែរក៏ គ្មានវាសនាបានរស់មកដល់ពេលនេះដែរ៕ ហេង សូរិយា