ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ចិនអនុវត្តសង្គ្រាមព័ត៌មានដើម្បីគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

គេហទំព័រ Freebeacon និង Asia Times កាលពីថ្ងៃទី១០ ខែមករា បានដកស្រង់ សម្តីអ្នកឯកទេស Sun Tzu បញ្ជាក់ថា ចិន កំពុងតែអនុវត្តយុទ្ធសាស្ត្រសង្គ្រាមព័ត៌ មាននៅក្រៅប្រទេសដូចជាផ្នែកមួយនៃការ ខិតខំគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូង ដោយមិនចាំបាច់ផ្ទុះអាវុធមួយគ្រាប់ណាឡើយ។

តាមប្រសាសន៍របស់លោក Sun Tzu ចិនបានធ្វើការវាយប្រហារតាមបណ្តាញជាទ្រង់ទ្រាយធំទៅលើប្រទេសក្នុងតំបន់ និងពង្រីកឥទ្ធិពលនយោបាយនៅលើពិភព លោកដោយព្យាយាមបញ្ចុះបញ្ចូលសហ គមន៍អន្តរជាតិឲ្យទទួលស្គាល់តំបន់សមុទ្រ ចិនភាគខាងត្បូងគឺជាដែនទឹករបស់ប្រទេស ចិន។

កាលពីសប្តាហ៍កន្លងមកប្រធានក្រុមចារកិច្ចអាមេរិកលោក James Clapper បាន បញ្ជាក់ថា ការវាយប្រហារតាមបណ្តាញ របស់ចិនកំពុងតែត្រូវបានអនុវត្ត។ លោក បន្តទៀតថា ចិនបានតាមដានរដ្ឋាភិបាល អាមេរិក និងប្រទេសសម្ពន្ធមិត្តក៏ដូចជា ក្រុមហ៊ុនធំៗរបស់អាមេរិក។

បច្ចុប្បន្នប្រទេសមហាអំណាចនៅលើពិភពលោកកំពុងតែធ្វើសង្គ្រាមជាសម្ងាត់ដែលពលរដ្ឋនៅលើភពផែនដីទាំងអស់ មិនបានដឹងនោះគឺការវាយប្រហារតាម បណ្តាញដែលអាចធ្វើឲ្យប្រទេសមួយគ្រប់គ្រងប្រទេសមួយទៀតបានដោយមិនដឹងខ្លួន។ ជាក់ស្តែងប្រសិនបើការវាយប្រហារតាមបណ្តាញរបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតអាមេរិកដោយជោគជ័យនោះនៅ ពេលអនាគតអ្នកដែលចង់ក្លាយជាប្រធានាធិបតីអាមេរិកត្រូវតែយកចិត្តរុស្ស៊ី ទើប អាចជាប់ឆ្នោតបាន។

កន្លងមកអាមេរិកបានរកឃើញថា ចោរ អុីនធើណេតរុស្ស៊ីបានប៉ុនប៉ងជ្រៀតចូលទៅក្នុងបណ្តាញគ្រប់គ្រងរោងចក្រអគ្គិសនី មួយកន្លែងរបស់អាមេរិក។ ជាថ្មីម្តងទៀត រុស្ស៊ីត្រូវបានអាមេរិកចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារអុីនធើណេតនៅអាមេរិក។

ការវាយប្រហារអុីនធើណេតទៅលើរោង ចក្រអគ្គិសនីអាមេរិកមិនបានបង្កឲ្យមានការខូចខាតអ្វីនោះទេ។ គេមិនដឹងថា តើចោរអ៊ីនធើណេតរុស្ស៊ីមានគោលបំណងអ្វីពិតប្រាកដដែលបានលួចចូលទៅគ្រប់គ្រង បណ្តាញរោងចក្រអគ្គិសនីអាមេរិក។ តើ ពួកគេចង់ធ្វើតេស្តសាកល្បងប្រព័ន្ធការពារ អុីនធើណេត ឬមួយក៏សំងំចាំយកពិសដើម្បី ធ្វើសកម្មភាពនៅថ្ងៃណាមួយខាងមុខ?

ការវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងរបស់រោងចក្រអគ្គិសនីធ្លាប់កើតមានម្តង នៅប្រទេសអ៊ុយក្រែនកាលពីអំឡុងសង្រ្គាម ឆ្នាំ២០១៥ ដែលកាលណោះបណ្តាញផ្គត់ផ្គង់អគ្គិសនីមួយផ្នែកធំត្រូវបានកាត់ផ្តាច់ ដោយការវាយប្រហារតាមប្រព័ន្ធអុីនធើណេតដែលគេចោទទម្លាក់ទៅលើរុស្ស៊ីថា ជាអ្នកនៅពីក្រោយ។

ទោះជាការវាយប្រហាររបស់ចោរអុីនធើណេតលើកនេះមិនបានបង្កការខូចខាតអ្វីមែនដល់រោងចក្រអគ្គិសនីអាមេរិក ប៉ុន្តែ វាបញ្ជាក់ពីចំណុចខ្សោយនៃប្រព័ន្ធការពារអាមេរិកនៅចំពោះមុខការវាយប្រហារតាមអុីនធើណេត។

កន្លងមកអាមេរិកក៏បានចោទប្រកាន់ចិន ថា បានវាយប្រហារបណ្តាញលួចយកឯកសារពីអាមេរិកជាច្រើនផងដែរ។

ដើម្បីសម្រេចគោលដៅគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងចិនត្រូវប្រើប្រាស់គ្រប់វិធីសាស្ត្រក្នុងនោះមានទាំងការវាយប្រហារតាមបណ្តាញតាមព័ត៌មាន និងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតាម ដានរាល់សកម្មភាពដែលកើតឡើងនៅ សមុទ្រចិនភាគខាងត្បូងនិងខាងកើត។

នៅពេលនេះចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតនិងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅគ្រប់ទិសទីក្នុង តំបន់សមុទ្រចិនភាគខាងត្បូង និងភាគខាង កើតដែលកំពុងតែមានវិវាទរវាងចិននឹង ប្រទេសជិតខាង។

បច្ចុប្បន្នចិនមានយន្តហោះយាមល្បាតប្រភេទ ZC-5B និង ZC-10 ជាប្រភេទ យន្តហោះបំបាំងកាយអាចគេចផុតពីប្រព័ន្ធ រ៉ាដារបស់សត្រូវ។ យន្តហោះគ្មានមនុស្ស បើកប្រភេទ ZC-5B អាចហោះហើរបានចម្ងាយ១.៤០០គីឡូម៉ែត្រ និងហោះហើរ បានរយៈពេល៣០ម៉ោង។ គោលដៅគឺការ ពារផលប្រយោជន៍របស់ចិន និងតាមដានសកម្មភាពយោធារបស់សត្រូវ។

ក្រុមអ្នកវិភាគបញ្ជាក់ថា សកម្មភាព ខាងលើរបស់ចិនគឺដើម្បីបង្កើនកម្លាំងក្នុងការគ្រប់គ្រងដែនសមុទ្រដែលមានវិវាទជាមួយប្រទេសជិតខាង ។

រយៈពេលកន្លងមកចិនបានពង្រឹងសកម្ម ភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងដោយមានសកម្មភាពយោធាជាច្រើននៅទីនោះក្នុងនោះមានការធ្វើសមយុទ្ធទាហាន ជើងទឹកជាទ្រង់ទ្រាយធំជាមួយរុស្ស៊ី។ សមយុទ្ធនោះមានឈ្មោះថា “Joint Sea-2016” គឺជាសមយុទ្ធទ្រង់ទ្រាយបំផុតដែលមិនធ្លាប់មានរវាងចិននឹងរុស្ស៊ី។

យោងតាមសេចក្តីប្រកាសរបស់កងទ័ព ជើងទឹកចិនដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់ នាវាចម្បាំងនាវាមុជទឹកព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ហើយនៅក្នុង សមយុទ្ធនេះកងទ័ពចិន និងរុស្ស៊ីនឹងធ្វើការ ហាត់សមអំពីការធ្វើប្រតិបត្តិការទ័ព រួមគ្នាទាក់ទងនឹងប្រតិបត្តិការសង្រ្គោះការការពារទល់នឹងការវាយប្រហារពីសត្រូវប្រតិបត្តិការប្រមាញ់នាវាមុជទឹកសត្រូវប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធាជាច្រើនផ្សេងទៀត។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក្តីសមយុទ្ធ ដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះចង់ ឬមិនចង់ប្រាកដជានឹងធ្វើឲ្យគេសម្លឹង ឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេស ដែលជាប់ជម្លោះ ហើយម្យ៉ាងទៀតការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះទំនងជាដើម្បីឆ្លើយតបទៅ នឹងសហរដ្ឋអាមេរិកដែលកំពុងតែព្យាយាម ចងសម្ពន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមកប្រជែងជាមួយចិន។

ជាទូទៅគេសង្កេតឃើញថា ចិន និង រុស្ស៊ីដែលសុទ្ធសឹងជាប្រទេសសមាជិក អចិន្ត្រៃយ៍មាន សិទ្ធិវ៉េតូ ក្នុងក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. តែងតែប្រកាន់ជំហរ ស្រដៀងគ្នានៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាល ខ្លាំងឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្រោយពីចិនមានការប្រឈមមុខខ្លាំងជាមួយអាមេរិក នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ចំណែក ឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជា មួយអាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែន និង ស៊ីរីផងដែរ៕ ម៉ែវ សាធី

uschina-e1465157761322


ចែករំលែក៖