ភ្នំពេញ : ជនសង្ស័យម្នាក់ ក្នងចំណោមបក្ខពួក២នាក់ ត្រូវត្រូវប្រជាពលរដ្នចាប់បាននាំគ្នាវាយទើបប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ២គ្រឿងពីស្រ្តីម្នាក់មិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារអីុនដឺខន តាមបណ្ដោយផ្លូវមៅ៉សេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ រិទ្ធ វីរា៉ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះនៅម្ដុំស្តុបចំការមន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជាអ្នកឆក់ ។
ជនរងគ្រោះឈ្មោះ ជា សុធាវី ភេទស្រីអាយុ៣៥ឆ្នាំ ជនជ ស្នាក់ផ្ទះលេខ៥A2ផ្លូវលេខ២២៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
ប្រភពពត៌មានអោយដឹងថា មុនដោយមុនកើតជនរងគ្រោះបានជិះមូ៉តូ១គ្រឿងមា៉កស្តុបពីពាក់ស្លាកលេខ ភ្នំពញ 1AZ.7252 ទើបតែមកចេញពីលក់អីវា៉នគោលបំណាងទៅផ្ទះនៅម្ដុំផ្សារដើមគ ពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូ៉តូម៉ាក NEX ពណ៍ស អត់ពាក់ស្លាកលេខ ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរសព័្ទដៃ២គ្រឿងពីស្រ្តីដែលទុកនៅក្នុងខ្លុកខាងមុខមិនបានសម្រេច តែបណ្ដោយអោយស្រ្តីរងរបួសស្រាល ព្រោះគាត់មានផ្ទៃពោះផង ភ្លាមៗនោះ ក៏ត្រូវមានអ្នករត់មូ៉តូឌុបបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវអ្នករត់មូ៉តូដេញចាប់បានម្នាក់ ខណៈនោះក៏ត្រូវសមត្ថកិច្ចបុ៉ស្តិ៌ទំនប់ទឹកបានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យទៅបុ៉ស្តិ៌ទំនប់ទឹក។ ចំណែកបក្សពួកម្នាក់ទៀតបានលើកមូ៉តូជិះរត់គេចខ្លួនបាត់សម្រោលតែមង្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី