ភ្នំពេញៈ រថយន្តក្រុមហ៊ុនលាយស៊ីម៉ង់ត៍របស់ក្រុមហ៊ុនCPAC CONCRETE ១តោនកន្លះ សណ្តោងម៉ាស៊ីនភ្លើងបើកចុះស្ពានអាកាសក្បាលថ្នល់ពីជើងទៅត្បូងជ្រុលឡើងទ្រូងផ្លូវបង្កការកកស្ទះចរាចរណ៍នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅខាងត្បូងស្ថិ តក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តនោះបើក ឡើងមកពីជើងស្ពានមកត្បូង លុះបើកចុះចំ ណតស្ពានរថយន្តខាងស្រាលហើយម៉ាស៊ីន ភ្លើងក្រោយធ្ងន់ជាង ដល់អ្នកបើកបរជាន់ហ្វ្រាំ ង ម៉ាស៊ីនភ្លើងធ្ងន់ក៏រុញរថយន្តនោះឡើងទ្រូង ផ្លូវតែម្តង។
សមត្ថកិច្ចនិយាយថា រថយន្តបង្កហេតុម៉ាក Hyudai ពណ៌ស ពាក់ ស្លាក់ខលេខព្រះសីហនុ3A-3109។ សមត្ថកិច្ចបន្តថា រថយន្តនោះបានប្រគល់ឲ្យខាងចរាចរណ៍ក្រុង ក្រោយវាស់វែងរួច រងចាំការដោះស្រាយតាម ច្បាប់៕ តាឡឹម