ខេត្តស្វាយរៀង ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងឧបដ្ឋាន សាលា នៅឃុំគគីរ ស្រុករមាសហែក ។ ក្នុងនោះក៏មានការចូលរួមពីលោក លោក ស្រី ថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀតផងដែរ ។
តាមគម្រោងនៃការសាងសង់ គឺនឹង ប្រើរយៈពេល៥ខែ ដើម្បីសាងសង់រួចរាល់ ដោយប្រើអស់ថវិកាសរុបចំនួនប្រមាណ១១៥.០០០ដុល្លារ ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៧ដដែលនេះ នាយឧត្តម សេនីយ៍ សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ក៏បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សឃុំអណ្តូងត្របែក អាណត្តិ ទី៣ ឆ្នាំ២០១២-២០១៧ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍឃុំពីឆ្នាំ ២០១៧-២០២២ នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមា ជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ព្រមទាំងសមាជិក សមាជិកា ចំនួន ប្រមាណ១.៥០០នាក់ផងដែរ ៕ ហេង សូរិយា