ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបំពាក់ឋានន្ដរស័ក្ដិជូននាយទាហានដែលចូលបម្រើការងារមុនឆ្នាំ១៩៧៩ចំនួន១២៩នាក់ នៅបញ្ជាការដ្ឋានភូមិភាគ៤

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី បំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិន ១២៩នាក់ ដែលចូលមប្រើការមុន ឆ្នាំ១៩៧៩ ។

ពិធីបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិននេះ ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងខេត្ត សៀមរាប និងការចូលរួមពីនាយឧត្តម សេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកឧត្តម សេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ ។

សូមបញ្ជាក់ថា ការបំពាក់និងដំឡើង ឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើ ការងារមុនឆ្នាំ១៩៧៩នេះ គឺអនុវត្តតាម គោលនយោបាយឈ្នះឈ្នះ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យមាន រហូតមកដល់សព្វថ្ងៃនេះ ៕ ហេងសូរិយា

4a


ចែករំលែក៖