ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អតីតប្រពន្ធឡើងផ្ទះសំណាក់ទាំងកម្រោលត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្តីប្រពន្ធការបានមួយឆ្នាំលែងលះគ្នាបានជាងពីរខែ ដោយសារនឹកឃើញរឿងដើម ទ្រាំលែងបានដាច់យូរ ព្រោះខ្លាចមានអ្នកជ្រែកទើបតាមឃ្លាំមើលប្រពន្ធពេលយកកូនមកសាលារៀន ក៏បានធ្វើសកម្មភាពចាប់បង្ខំស្ត្រីរងគ្រោះដាក់ម៉ូតូយកមកផ្ទះសំណាក់ យ៉ីហោ ហេង ជីវ៉ា ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧វេលាម៉ោង៧និង១៧នាទី នៅចំណុច មុខសាលារៀន៤មករាចំការដូង ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

ប្រភពនៅកន្លែងកើតហេតុ បាននិយាយថា នារីរងគ្រោះត្រូវជាអតីតប្រពន្ធជនសង្ស័យ បានឌុបកូនមកសាលារៀននៅចំណុចខាងលើ ក្រោយពេលចេញមកវិញ ត្រូវជនសង្ស័យជាប្តីបានល្បួងលួងលោមក៏មិនព្រម ក្រោយមកក៏មានសកម្មភាពប្រតាយប្រតប់គ្នា ហើយស្ត្រីរងគ្រោះ មានសភាពទន់ខ្លួនទើបជនសង្ស័យលើកដាក់ម៉ូតូរបស់ខ្លួន ធ្វើដំណើរសំដៅទៅផ្ទះសំណាក់ខាងលើតែម្តងដោយសុវត្ថិភាព។

តាមការរាបរាប់ពីរឪពុកម្តាយនារីរងគ្រោះបានឲ្យដឹងថា: កូនស្រីរបស់គាត់ឈ្មោះ ផាត សុឈៀក ហៅអាពៅ អាយុ២៧ឆ្នាំ រស់នៅផ្ទះជាមួយគាត់ ស្ថិតនៅ ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានរៀបការជាមួយជនសង្ស័យត្រូវជាប្តីឈ្មោះ ខេន លីហ៊ុង អាយុ៣៥ឆ្នាំ មុខរបរបើកឡានដឹកដី ១ឆ្នាំ ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ទ្រាំមិនបាន ទើបកូនស្រីរបស់គាត់សម្រេចលែងលះគ្នា ដោយមានការ ព្រមព្រៀងពីភាគីជនសង្ស័យត្រូវជាប្តី សម្រេចបញ្ចប់ត្រឹមភូមិ និងចៅសង្កាត់រួចរាល់ ។

ប្រភពបន្តថា ក្រោយពីការលែងលះក្នុងរយ:ពេលជាងពីរខែមកនេះ ជនសង្ស័យត្រូវជាប្តីចេះតែព្យាយាមសុំជានាវិញ ឯកូនស្រីគាត់មិនព្រមហើយក៏មានពាក្យគំរាមថា បើអញ់មិនបាន អ្នកណាយកក៏មិនបានដែរ ទើបមានហេតុការណ៍នេះកើតឡើងតែម្តង។

ជុំវិញរឿងនេះ លោក ឌួង វិចិត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះ ហើយក៏មានការអនុញ្ញាតពីព្រះរាជអាជ្ញាផងនោះ លោកក៏បានដាក់កម្លាំងតាមស៊ើបអង្កេតស្រាវជ្រាវ រហូតក៏បានតម្រុយជនសង្ស័យនោះនាំស្ត្រីរងគ្រោះ យកមកបង្ខំក្រេបទឹកឃ្មុំនៅផ្ទះសំណាក់យ៉ីហោហេងជីវ៉ា ក៏ឃាត់ខ្លួនតែម្តងនាំយកមកទី បញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំនិងចាត់ការទៅតាមនិតិវិធីកាលវេលាម៉ោង១៧និង១៥នាទីល្ងាចថ្ងៃខែឆ្នាំដដែល ។ ចំណែករថយន្តប៊ែនដឹកដី ពាក់ស្លាកលេខ សៀមរាប 5A 0181 និងម៉ូតូត្រីមសង់ពណ៌ខ្មៅ សេរី ២០១២ ពាក់ស្លាកលេខ រតន:គីរី 1A.9736 របស់ជនសង្ស័យ យកមករក្សាទុកនៅកងរាជអាវុធខេត្ត ។

គួរបញ្ចាក់ផងដែរថា ស្ត្រីរងគ្រោះ និងជនសង្ស័យអតីតជា អ្នកធ្លាប់មានប្តី ប្រពន្ធរួចហើយ គឺប្តីពោះម៉ាយកូនមួយ រីឯប្រពន្ធមេម៉ាយកូនមួយដូចគ្នា។ ដោយសារស្ត្រីរងគ្រោះធ្លាប់មានទំនាក់ទំនង ជាមួយបុរសម្នាក់នៅឯខេត្តកំពង់ធំ មុនយកជនសង្ស័យជាប្តី ក្រោយមកនារីរងគ្រោះ នៅតែមានការទំនាក់ទំនងជាមួយបុរសខេត្តកំពង់ធំនោះដដែល ទើបជនសង្ស័យជាប្តីទំនងប្រចណ្ឌ ទើបរស់នៅរកាំរកូស មិនចុះសម្រុងគ្នា ទើបនារីរងគ្រោះសុំលែងលះតែម្តង ។ ជនសង្ស័យទំនងជាលែងលះទាំងស្តាយស្រណោះ ចិត្តមិនស្ងប់ ទើបមានរឿងហេតុនេះកើតឡើង ៕ មាស សុផាត

abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10)


ចែករំលែក៖