ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកសន្ទុកឃាត់ខ្លួនពីការជួញដូរសត្វសំពោច៣ក្បាល កាលពីវេលាម៉ោង២ និង១៥ នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិ ឃុំ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការរៀបរាបពីស្រ្ដីម្នាក់នេះបានអោយដឹងថា គាត់បានទិញពីអ្នកភូមិដើម្បីលក់បន្ដទៅអោយឈ្មួញ តែមិនទាន់បានលក់បន្ដផង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួន តែម្ដងនេះ ក៏ដោយសារតែភាពក្រីក្រលំបាក ខំសន្សំលុយកាក់បានបន្ដិចបន្តួច ដើម្បីទិញដូរគ្រាន់បានចំណេញលុយកាក់១០០០រៀល ២០០០រៀលគ្រាន់បានចិញ្ចឹមកូន បើមិនអាចលក់សត្វទាំង៣នេះទេ នោះខ្ញុំប្រាកដជាដាច់បាយហើយគ្មានលុយកាក់អ្វីទេ បើទោះបីចង់យកសំពោចនេះទៅដល់ទីណាក៏ដោយ ខ្ញុំសុខចិត្តស្លាប់រស់ និងសត្វនេះហើយ។
តាមប្រសាសន៍របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយដឹងថា ក្រោយពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក បានឃាតស្រ្ដីម្នាក់ព្រមទាំងសត្វសំពោច៣ក្បាលបញ្ជូនមកស្នាក់ហើយ សួរនាំ បម្រុង និងបញ្ចូនអោយមន្រ្ដីជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមច្បាប់ តែក្រោយពីស្ដាប់ការរៀបរាបរបស់ស្រ្ដីរូបនេះរួចមក លោកក៏មានចិត្តអាណិតអាសូរ សុខចិត្តចំណាយថវិកាផ្ទាល់ខ្លួន១០០ដុល្លារ ដើម្បីទិញសត្វសំពោច៣ក្បាល់នេះ ប្រគល់អោយមន្រ្ដីជុំនាញខលហៅខាងអនុរក្សយកទៅលេងក្នុងព្រៃអោយមានសុវត្ថភាព និងអោយស្រ្ដីនោះធ្វើកិច្ចសន្យាឈប់ទទួលទិញ ឈប់ជួញដូរសត្វព្រៃខុសច្បាប់តទៅទៀត៕ ប៊ុន រិទ្ធី