ព័ត៌មានទាន់ហេតុការណ៍៖

ទើបបើកប្រាក់ខែចេញពីធ្វើការមករកទិញបាយហូបត្រូវចោរលួចកាបួបបាត់សរុបលុយ៤រយដុល្លារ

ចែករំលែក៖

 

ភ្នំពេញ៖ នារី២នាក់ប្តីប្រពន្ធបានដឹងដៃគ្នាមកប៉ុស្តិ៍នគរបាលចោមចៅ សុំការអន្តរាគមន៍បន្ទាប់ពីត្រូវជនសង្ស័ុយលួចយកកាបូបលុយអស់សរុបចំនួន៤រយដុល្លារ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅមុខរោងចក្រមួយកន្លែងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតដល់រសៀលថ្ងៃទី១៥ ទើបមកដាក់ពាក្យបណ្តឹង ព្រោះទើបនឹងរកប៉ុស្តិ៍ឃើញ។

ជនងគ្រោះឈ្មោះញ៉ សីុណាត ភេទស្រី អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ ចំណែកប្តីមានឈ្មោះព្រាប ខ្នា អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រ អ្នកទាំង២ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រួបគាត់និងប្តីនៅវេលាម៉ោង១១ព្រឹក បានចេញពីធ្វើការរោងចក្រ ហើយទៅរកទិញបាយហូប ខណៈកំពុងទិញស្រាប់តែមានជនសង្ស័យម្នាក់មកក្បែរហើយធ្វើសកម្មភាពលូកក្នុងកាបួបស្ពាយយកកាបូបតូចមួយទៀតដែលនៅខាងក្នុងហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ជនរងគ្រោះបានបន្តថា ក្នុងកាបូបដែលត្រូវជនសង្ស័យយកទៅបាត់នៅមានលុយចំនួន៤រយដុល្លារដែលទើបនិងបើកប្រាក់ខែមកថ្មីៗ រួមទាំងអត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក ។

លុះមកដល់វេលារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ទើបនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីសុំការអន្តរាគមន៍៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖