ភ្នំពេញ ៖ បុរសម្នាក់បានយកផ្លែឡាមបម្រុងអារ.ក អតីតប្រពន្ធសម្លាប់ចោលដែលទើបលែងលះគ្នាបាន២ខែមកម្លេះតែនៅមិនព្រមអស់ចិត្ត។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៤១A ផ្លូវលេខ៤១០ ស្ថិតក្នុងភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ បូ៊រ សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិ ការកូន ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ស៊ូ សុភា អាយុ៣៨ឆ្នាំ មុខរបរបម្រើការតាមផ្ទះ សព្វថ្ងៃសា្នក់នៅផ្ទះកើតហេតុខាងលើ មានកូនប្រុស២នាក់នៅក្នុងបន្ទុក ។
បើតាមប្រភពពត៍មានពីស្រ្តីរងគ្រោះបានរៀបរាប់ប្រាប់សមត្ងកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់នៅក្នុងផ្ទះ ខណៈពេលដែលកូនម្ចាស់ផ្ទះចេញមកពីសាលារៀនវិញ ស្ត្រីរងគ្រោះក៏បានចេញមកចាក់សោទ្វាររបងនៅខាងក្រៅឲ្យចូលមកផ្ទះ ខណៈពេលនោះក៏ស្រាប់តែបុរសជាអតីតប្តីរបស់គាត់បានស្ទុះរត់ចូលមកចាប់ឱបគាត់ជាប់ ហើយបានយកផ្លែឡាមបម្រុងអារ.កសម្លាប់គាត់ភ្លាមៗនោះរូបគាត់បានរើបម្រះ ហើយស្រែកឆោឡោអោយគេជួយការធ្វើអោយភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នារត់មកជួយ និងចាប់ខ្លួនបុរសខាងលើបានតែមង្ត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុនឹងបានឃាត់ខ្លួនបុរសដែលជាអតីតប្តីយកមកប៉ុស្តិ៍បឹងត្របែកដើម្បីសួរនាំចំណែកស្រ្តីរងគ្រោះបណ្តាលឲ្យរងរបួសត្រង់ដៃ និងត្រចៀក ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកតាមមូ៉តូបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពផ្សារដើមថ្កូវផងដែរ ចំណែកជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ស រស្មី