ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាន បញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការការ ពារជាតិថា ប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន ខ្លាំងជាងសត្រូវដែលប៉ុនប៉ងឈ្លានពាន។
ទន្ទឹមនឹងនោះលោក ពូទីន បញ្ជាក់ថា កម្លាំងទាហានមិនត្រូវធ្វេសប្រហែសមើលស្រាលសត្រូវឡើយ។ យើងមកទីនេះដើម្បី ធ្វើការ ហើយបើមានការធ្វេសប្រហែសតែ បន្តិចនឹងធ្វើឲ្យកម្លាំងទាហានដ៏ខ្លាំងក្លានេះបែរទៅជាទន់ខ្សោយភ្លាមមួយរំពេច។
ការបណ្តុះបណ្តាលហ្វឹកហាតយោធា កន្លងមកទាហានរុស្ស៊ីត្រូវធ្វើឡើងភ្លាមៗដោយមិនបានព្រាងទុកទាំងនោះគឺជា ចំណុចខ្លាំងរបស់ទាហានដែលអាចធ្វើ សង្គ្រាមទប់ទល់ការវាយប្រហារនិងវាយ បកវិញទាន់ពេលវេលា។
លោក ពូទីន បញ្ជាក់ផងដែរថា ភារកិច្ចចាំបាច់របស់កម្លាំងទាហានរុស្ស៊ីនោះគឺនៅ ក្នុងឆ្នាំ២០១៧ ត្រូវតែធ្វើឲ្យទំនើបកម្មផ្នែកយោធា ពិសេសគឺតាមដានរាល់សកម្មភាពក៏ដូចជាការអភិវឌ្ឍទិញសព្វាវុធទំនើបៗជា ច្រើនមកបំពាក់ដល់កម្លាំងទាហាន។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei shoigu បានបញ្ជាក់ថា ដំណើរការបំពាក់អាវុធដល់កម្លាំងទាហានជើងទឹកជើង គោកនិងជើងអាកាសសម្រេចបាន៦០ភាគ រយនៅក្នុងឆ្នាំ២០១៧ខាងមុខ។ កម្លាំង ទាហានអាកាសរុស្ស៊ីនឹងទទួលបានយន្តហោះចម្បាំងបន្ថែម៩០០គ្រឿងទៀតក្នុង នោះក៏មានឧទ្ធម្ភាគចក្រផងដែរ ក្នុងរយៈពេលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ Pavel Kurachenko មេបញ្ជាការរងកងទ័ពអាកាសរុស្ស៊ីបានឲ្យដឹងថា «នៅក្នុងកម្មវិធីទិញអាវុធដល់ឆ្នាំ ២០២០ រុស្ស៊ីនឹងមានឧទ្ធម្ភាគចក្រ និង យន្តហោះចម្បាំង៩០០គ្រឿង បន្ថែមក្នុងនោះមានទាំងការជួសជុលផងដែរ»។ ក្រៅ ពីនេះនៅមានប្រព័ន្ធមីស៊ីលជាង១៤០ដើម ទៀត និងសម្ភារយោធាក៏នឹងត្រូវបានបំពាក់ ដល់កម្លាំងយោធាផងដែរ។ មេបញ្ជាការ កងទ័ពខាងលើបានបញ្ជាក់ទៀតថា យន្ត ហោះបំបាំងកាយប្រភេទ Sukhoi T-50 ដែលបានសាកល្បងប្រកបដោយជោគ ជ័យនោះនឹងចាប់ផ្តើមផលិតនៅឆ្នាំ២០១៧ នេះសម្រាប់បំពេញតម្រូវការរបស់កម្លាំងទាហានអាកាស ។
ជាមួយនឹងគម្រោងបន្ថែមអាវុធរបស់ រុស្ស៊ីនឹងធ្វើឲ្យកម្លាំងទាហានប្រទេសនេះ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កន្លងមកកម្លាំងទាហាននៃកងពលប្រចាំ បស្ចិមប្រទេសបានបំពាក់ដោយប្រព័ន្ធកាំជ្រួចមីស៊ីលទំនើបៗដែលមានដូចជា អាយ ស្កេនឌឺ និងយន្ដហោះចម្បាំងវាយលុកពី ចម្ងាយទៀតផង។ គោលដៅនៃការធ្វើ សមយុទ្ធគឺដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាការត្រៀមលក្ខណៈធ្វើសង្គ្រាមទប់ទល់រាល់ ការវាយប្រហារនៃកងពលកាំជ្រួចមីស៊ីលការពាររបស់រុស្ស៊ី។
ក្រសួងការពាររុស្ស៊ីមិនបានប្រកាសពី ទីតាំងធ្វើសមយុទ្ធនោះឡើយ ប៉ុន្ដែនាពេល កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូបានប្រកាស ថា អាចនឹងដាក់ពង្រាយកាំជ្រួចមីស៊ីល អាយស្កេនឌឺនៅតំបន់កាលីនីនក្រាតជាប់ព្រំដែនប្រទេសប៉ូឡូញក្នុងតំបន់អឺរ៉ុប។ កាលពីខែធ្នូ ឆ្នាំ២០១៣ ប្រធានាធិបតី ពូទីន ធ្លាប់បានប្រកាសថា ការដាក់ពង្រាយ ប្រព័ន្ធកាំជ្រួចមីស៊ីលអាយស្កេនឌឺនៅមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ប៉ុន្ដែនឹងត្រូវដាក់ពង្រាយនៅ ពេលចាំបាច់បំផុត ។
រុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់នៅក្នុងការធ្វើសង្ក្រាមជាមួយសត្រូវលោកខាង លិចក្រោយពេលដែលមានការប្រឈម មុខតានតឹងដាក់គ្នាជាមួយអាមេរិកនិងណា តូក៏ដូចជាការមិនចុះសម្រុងនឹងគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី។ រុស្ស៊ីបានត្រៀមលក្ខណៈ រួចជាស្រេចក្នុងការធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយលោកខាងលិច។
កន្លងមកថ្មីៗក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបញ្ជាក់ពីការបញ្ជូនប្រព័ន្ធមីស៊ីល ធុន Iskander-M ទៅប្រចាំការបន្ថែមទៀតនៅលើដែនដីខេត្ត Kaliningrad ជាខេត្តនៅប៉ែកខាងលិចបង្អស់នៃសហព័ន្ធរុស្ស៊ីនៅជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី។ ក្រសួងការពាររុស្ស៊ីគូសបញ្ជាក់ថា ការ បញ្ជូនទៅនេះគឺក្នុងក្របខ័ណ្ឌនៃលំហាត់សឹក។
មូលហេតុនៃការបញ្ជាក់នេះមកពីមួយថ្ងៃមុនប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចខ្លះមាន Reuters និងកាសែតអង់គ្លេស The Guardian យោងទៅលើប្រភពអេស្តូនីនាំគ្នាផ្សាយថា មីស៊ីលធុន Iskander-M ដឹកទៅនោះគឺដឹកតាមកប៉ាល់ចេញពីកំពង់ផែក្រុង Siant -Petersbourg ។ ម៉្លោះហើយ បានជារពេលកន្លងទៅថ្លែងទៅកាន់អ្នកកាសែត តំណាងផ្លូវការនៃក្រសួងការពារជាតិរុស្ស៊ីលោកឧត្តមសេនីយ៍ទោ Igor Kona- shenkov បាននិយាយលម្អិតថា កងទ័ព រុស្ស៊ីដែលធ្លាប់បានបញ្ជូនមីស៊ីលបែបនេះមិនតិចដងទេ ទៅកាន់តំបន់ Kaliningrad ហើយនឹងបន្តបញ្ជូនវាតទៅទៀតនាពេលអនាគតដើម្បីឲ្យសមទៅតាមតម្រូវការ សម្រាប់ធ្វើលំហាត់សឹក។
Iskander-M ជាមីស៊ីលចល័តហើយក្នុង ក្របខ័ណ្ឌនៃផែនការខាងត្រៀមប្រយុទ្ធ អង្គ ភាពទ័ពមីស៊ីល២៤ម៉ោងលើ២៤ម៉ោង តែងបោះពួយឆ្លងកាត់លំហល្ហល្ហេវនៃសហ ព័ន្ធរុស្ស៊ីទាំងតាមផ្លូវអាកាសទាំងតាមផ្លូវទឹក និងទាំងតាមផ្លូវគោកដោយវិធីខ្លួនឯង។
ឧត្តមសេនីយ៍តំណាងឲ្យក្រសួងការ ពារជាតិរុស្ស៊ីថែមទាំងបង្ហើបឲ្យដឹងពីចំណុច រសើបមួយផងដែរគឺថា ការដឹកមីស៊ីល Iskander លើកនេះរុស្ស៊ីត្រូវធ្វើដោយចំហដោយចេតនាគឺបញ្ចេញរូបរាងវាយ៉ាង សម្ញែងនៅលើកប៉ាល់ឈ្មោះ Ambal ដែល ដឹកវាគ្រាន់ជានុយទាក់ភ្នែកផ្កាយរណប អាមេរិកាំង ហើយមិនយូរប៉ុន្មានក៏មានផ្កាយ រណបឈ្លបយកការណ៍អាមេរិកាំងហោះកាត់ពីលើថតមីស៊ីលនោះមែន ហើយហេតុ ដែលអនុញ្ញាតឲ្យភាគីរុស្ស៊ីបរិហារអាក្រាតប្រតិបត្តិការបំពេញដោយផ្កាយរណបអាមេ រិកាំង រួចកំណត់បានយ៉ាងទៀងទាត់អំពី កម្ពស់ហោះនិងផ្លូវហោះរបស់វានៅពីលើដែនដីរុស្ស៊ី។
ពិតជាយោងលើទិន្នន័យផ្តល់ដោយផ្កាយ រណបរបស់ខ្លួនដែលបណ្តាញឈ្លបយកការណ៍អាមេរិកាំងថ្ងៃកន្លងទៅទម្លាយ ដំណឹងថា រុស្ស៊ីចាប់ផ្តើមដឹកមីស៊ីល Iskander ទៅកាន់ខេត្ត Kaliningrad ។ មូស្គូ ធ្លាប់បានឲ្យដឹងថា មីស៊ីលនេះអាចជាប្រតិកម្មទល់នឹងបក្សសម្ព័ន្ធអូតង់ដែលនៅតែ បន្តដំឡើងខែលមីស៊ីលប្រឆាំងមីស៊ីលនៅលើដែនដីប៉ូឡូញជា ខែលដែលរុស្ស៊ីចាត់ ទុកជាគ្រោះថ្នាក់ឥតប្រកែកបានដល់សន្តិសុខជាតិរបស់ខ្លួន។
កន្លងមកមានសេចក្តីប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជា ពលរដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយ ក្លេអ៊ែរនឹងកើតឡើងក្នុងពេលឆាប់ៗ៕ ម៉ែវ សាធី