ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលខេត្តប៉ៃលិនចុះបង្ក្រាបល្បែងស៊ីសងនៅតាមភូមិ កាលពីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បានឃាត់ខ្លួនស្រ្តីចំណាស់៥នាក់នៅចំណុចដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តប៉ៃលិនមួយរូបបានឲ្យដឹងថា ការចុះបង្ក្រាប កន្លែងល្បែងសុីសងតូចតាចនេះសមត្ថកិច្ច ដកហូតបានបៀ១ហ៊ូ និងឃាត់ខ្លួនស្រ្តី ៥នាក់ ទី១-ឈ្មោះ ផន ធា អាយុ៣៣ឆ្នាំ ទី២-ឈ្មោះ ម៉ាក សា អាយុ៥៧ឆ្នាំ ទី៣-ឈ្មោះ កង នាង អាយុ៦៧ឆ្នាំ ទី៤-ឈ្មោះ ប៊ុន សុខ លីនដា អាយុ២៩ឆ្នាំ និងទី៥-ឈ្មោះ សុខ វណ្ណី អាយុ៥៥ឆ្នាំ ទាំង៥នាក់ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន ។
ក្រោយការឃាត់ខ្លួន និងសាកសួរសមត្ថ កិច្ចបានឲ្យធ្វើកិច្ចសន្យាក្រោមការអប់រំ រួច ឱ្យត្រឡប់ទៅផ្ទះវិញ តែប្រសិនបើថ្ងៃក្រោយបន្តប្រព្រឹត្តល្បែងសុីសងអត់រកសុីប្រកបមុខរបរអីទៀតនឹងត្រូវប្រឈមចំពោះមុខ ច្បាប់ ។
ប្រជាពលរដ្ឋបានសារទរចំពោះការ បង្ក្រាបវង់ល្បែងតាមភូមិដើម្បីលុបបំបាត់នូវអំពើចោរកម្ម ប៉ុន្តែក៏មានការរិះគន់ផង ដែរថា សមត្ថកិច្ចគួរមានវិធានការបង្រ្កាបទៅលើវង់ល្បែងសុីសងធំៗ ពិសេសកាសុីណូ ស្របច្បាប់ហើយអនុញ្ញាតឲ្យមានជនជាតិខ្មែរចូលលេងនោះផង ៕ សហការី