ខេត្តស្ទឹងត្រែង៖ មានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកជួយអន្តរាគមន៍។
ហេតុការណ៍នេះ បង្កឡើងដោយភ្លើងចង្គ្រានដុតដាំបាយកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាខិញ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះចេញមានផ្សែងហុយចេញមកខ្មួរខ្មាញ់ចេញពីចង្គ្រានបាយ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។ ភ្លាមៗនោះផងដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃអធិការស្រុក បានមកជួយអន្តរាគមន៍ចុះមក ទប់ស្កាត់ដែរ តែអកុសល រថយន្តអគ្គីភ័យមិនបានមកទាន់ពេលវេលានោះទេ ប៉ុន្តែទេាះជា យ៉ាងណាមិញ ដោយសារការឆេះ នេះវាលឿនជាងរថយន្តពន្លត់អគ្គិភ័យទៅដល់ ទើបអគ្គិភ័យ ឆាប់ឆេះរងការខូចខាតអស់ទ្រព្យគ្មានសល់ ។
សូមបញ្ជាក់ផងដែរ មូលហេតុនៃគ្រោះ អគ្គិភ័យនេះគឺកើតចេញមកពី ភ្លើងចង្គ្រានដាំបាយទុកចោល ម្តាយរត់ទៅមើលកូនយំ ។ នៅថ្ងៃដដែល ម៉ោ៤និង៤៥នាទី បានរលត់ក្រោយពីឆេះអស់ ដោយ មិនបានប្រើប្រាស់រថយន្តពន្លត់នោះទេ ព្រោះឆ្ងាយពីទីរួមស្រុកមកកន្លែងកើតហេតុ៩គីឡូម៉ែត្រ ។
លោកសៀន សុខុម អធិការស្តីទីបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះឃឿន ពិសិត អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើត ហេតុខាងលើ ។ ទ្រព្យសម្បត្តិខូចខាតរួមមានលុយ ៣០០ដុល្លារ ស្រូវ១១ការ៉ុង និងសំភារ:ប្រើប្រាស់ទាំងស្រុង ៕ មាស សុផាត